លំ​ហាត់ប្រាណ​ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ដូចម្តេច​?

លំ​ហាត់ប្រាណ គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​គ្រប់គ្រង​បញ្ហា​នៃ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ជួយអោយ​រស់នៅ​ក្នុង​សភាព​មួយ​ផ្តល់នូវ​
សុខភាព​ល្អ​ផង​ដែរ​ ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការធ្វើ​លំ​ហាត់ប្រាណៈ​

– វា​ជួយ​ខ្លួន​អោយ​ប្រើប្រាស់​នូវ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​, ជា​អរ​ម៉ូ​ន​ដែល​ជួយ​ខ្លួន​ទទួលបានថាមពល​ពី​អាហារ​ដែល​អ្នក​ញ៉ាំ​
– វា​ដុត​កា​ឡូរី និង​សាងសង់​សាច់ដុំ​ដែល​ជួយ​អោយ​អ្នក​ទៅដល់ និង​មាន​ទម្ងន់​សមស្រប​
– វា​ពង្រឹង​សាច់ដុំ និង​ឆ្អឹង​របស់​អ្នក​
– វា​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ប្រភេទ​មួយចំនួន​នៃ​ជំងឺមហារីក​
– វា​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​លំនឹង​, ភាពរឹងមាំ​
– វា​អាច​បង្កើន​ថាមពល​
– វា​ជួយ​អ្នក​អោយ​មាន​អារម្មណ៍ល្អ​អំពី​ខ្លួន​អ្នក និង​សមត្ថភាព​របស់​អ្នក​
– វា​បន្ថយ​សម្ពាធ និង​ស្ត្រេ​ស​, ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​អារម្មណ៍​របស់​អ្នក​ផងដែរ​

គ្រប់​លំ​ហាត់ប្រាណ​ទាំងអស់​គឺជា​រឿង​ល្អ ពី​ការដើរ ឬ​ជិះ​កង់​ទៅ​លើ​កីឡា​មួយចំនួន​, តែសូមប្រាកដថា អ្នក​បាន​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​។
ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការធ្វើ​លំ​ហាត់ប្រាណគឺ​ពិបាកនៅពេល​ដំបូង ប៉ុន្តែ​នៅពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​អារ​មុ្ម​ណ៍​ថា​លំ​ហាត់ប្រាណ​
ជួយ​អ្នក​របៀបណា​ទៅ​នឹង​ខ្លួន​របស់​អ្នកនោះ​, វា​នឹង​ងាយស្រួល​ក្នុង​ការបន្ត​៕

ប្រភព៖ iknow.

  • លំ​ហាត់ប្រាណ​ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ដូចម្តេច​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: