ស្រាក្រហម ប្រភេទគ្មានអាល់កុល ល្អចំពោះបេះដូង

កន្លងមកគេឃើញមានការពិសោធ ជាច្រើនករណីដែលសុទ្ធតែបង្ហាញឱ្យឃើញថា អ្នកផឹកស្រាក្រហមក្នុងបរិមាណ មធ្យមមានប្រយោជន៍ យ៉ាង ខ្លាំងចំពោះ សុខភាព ។ តែពេលថ្មីៗនេះមានលទ្ធផល នៃការស្រាវជ្រាវមួយបានបង្ហាញឱ្យ ឃើញថាស្រាក្រហមប្រភេទគ្មានសារធាតុអាល់កុល ដែលអាចមានផលល្អសម្រាប់ជួយកាត់បន្ថយសម្ពាធឈាមរបស់បុរសដែលនឹងឈានទៅរករោគគាំងបេះដូង ច្រើនជាងអ្នកមិនបានផឹក ។

លទ្ធផល ស្រាវជ្រាវលើកនេះត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រឈ្មោះ Circulation Research ដែលគេបានធ្វើទៅលើបុរសចំនួន ៦៧ នាក់ កើតរោគទឹកនោមផ្អែម ឬ មានកត្តាប្រឈមនឹងរោគបេះដូង ៣ យ៉ាង ឬ ច្រើនជាងនេះ ។ លទ្ធផលបានបង្ហាញឱ្យឃើញថា ក្រោយពេលបុរស បាន ផឹកស្រាក្រហមដែលមានសារធាតុអាល់កុលឃើញថា សម្ពាធឈាមរបស់ពួកគេ ថយចុះបន្តិចបន្តួច តែក្រោយពេលពួកគេផឹកស្រាក្រហម ដែលគ្មានសារជាតិអាល់ កុលឃើញថាសម្ពាធឈាមពួកគេថយចុះច្រើន ដែលអាចជួយកាត់បន្ថយអត្រា ប្រឈមនឹងរោគបេះដូងបានរហូតដល់ ១៤ ភាគរយ ព្រមទាំងអាចជួយកាត់បន្ថយ អត្រាប្រឈមនឹងរោគសរសៃឈាមក្នុងខួរក្បាលបាន ២០ ភាគរយ ផងដែរ ។

លទ្ធផលនៃការស្រាវជ្រាវលើក នេះអាចចាត់ទុកជាការបញ្ជាក់បានថា ប្រយោជន៍ចំពោះសុខភាពនៃស្រាក្រហម ដែលគេរកឃើញនៅក្នុងសារធាតុប្រឆាំង ពពួកបាត់តេរីសេរី និង មានប្រសិទ្ធភាពដូចជាសារធាតុប៉ូលីហ៊្វីណលមិន ពាក់ព័ន្ធនឹងអាល់កុល និង ធាតុពិតនោះអាល់កុលក្នុងស្រាក្រហមមានប្រសិទ្ធភាព ក្នុងការកាត់ បន្ថយ សម្ពាធឈាមឱ្យនៅសល់តិចតួចបានទៀតផង ។ ក្នុងស្រាក្រហមដែលមានអាល់កុល និង ពុំមានអាល់កុលមានកម្រិតនៃ សារធាតុប៉ូលី ហ៊្វីណលស្មើគ្នា ព្រមទាំង មានការជាប់ពាក់ព័ន្ធជាមួយកម្រិតសារធាតុ ប៉ូលីហ៊្វីណល ដោយហេតុថាវាជួយបង្កើនកម្រិតនីទ្រីតអុកស៊ីដសម្រាប់បុរស ដែលជួយឱ្យ សម្ពាធឈាមថយចុះផងដែរ ។ នីទ្រីតអុកស៊ីដមានគុណប្រយោជន៍ ជួយឱ្យសរសៃឈាមរីកធំ ធ្វើឱ្យឈាមអាចរត់ បានស្រួលទៅ កាន់ បេះដូង និង អវយវៈដទៃៗទៀតបានយ៉ាងប្រសើរ ។

វេជ្ជបណ្ឌិត រ៉ាម៉ន អេស្ត្រូស នៃសាកលវិទ្យាល័យបាសេឡូណាបានលើក ឡើងថា សារធាតុ ប៉ូលីហ៊្វីណល ក្រៅពីជួយការពារប្រព័ន្ធចរន្តឈាមហើយនោះ វាក៏ អាចជួយការពារអាការរលាកផងដែរ ជាពិសេសសារធាតុប្រឆាំងនឹងបាក់តេរី សេរីដែលមានប្រយោជន៍ជួយការពាររោគដទៃៗទៀត ដូចជារោគទឹកនោមផ្អែម ផងដែរ ។ នាពេលអនាគតមនុស្ស នឹងអាចនាំគ្នាងាក ទៅផឹកស្រា ក្រហមដែល គ្មានជាតិអាល់កុលកាន់តែច្រើនដើម្បីឱ្យបេះដូងរឹងមាំ ហើយមិនចាំបាច់ផ្សងព្រេង នឹងរោគលើសឈាមទៀតផង ៕

ប្រភព៖ iknow

  • ស្រាក្រហម ប្រភេទគ្មានអាល់កុល ល្អចំពោះបេះដូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: