ទទួល​ទាន​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់

អស់លោកអ្នក ក្រោយពីទទួលទានខ្ទីមរួចហើយ តែងតែមានអារម្មណ៏ស្មុគស្មាញបន្តិចជាមួយក្លិនខ្ទីមនៅក្នុងមាត់ ដោយសារសារ
ធាតុគីមីនៅក្នុងខ្ទីមឈ្មោះ Allyl Methyl Sulthide (AMS) ដែលមិនអាចបំបែកបាននាំអោយមានក្លិនចេញពីដង្ហើមនិងញើស។
ដើម្បីបំបាត់អារម្មណ៏សៅហ្មងបន្តិចបន្តួចរបស់អ្នកចូលចិត្តទទួលទានខ្ទឹមតែងបង្កអោយមានក្លិននៅក្នុងមាត់នោះ ក្រុមអ្នកស្រាវជ្រាវ
បានជ្រើសរើសអ្នកស្ន័គ្រចិត្តចូលរួមក្នុងការសិក្សាទទួលទានខ្ទឹមឆៅនិងត្រូវបានវាស់កំរិតក្លិនខ្ទឹមនៅក្នុងដង្ហើម។ បន្ទាប់មក អ្នកសិក្សា
បានអោយពួកគេទទួលទានអាហារផ្សេងៗដែលគិតថា អាចជួយកម្ចាត់ក្លិនខ្ទឹមបានដើម្បីមើលប្រសិទ្ធភាពនៃការកម្ចាត់ក្លិនខ្ទឹមនៅ
ក្នុងតារាងរង្វាស់ក្លិន។

ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា ក្នុងចំណោមអាហារទាំងឡាយដែលបានបរិភោគនោះគឺផ្លែប៉ោមមាន
ប្រសិទ្ធភាពខ្លាំងជាងគេដែលអាចបំបាត់ក្លិនខ្ទឹមក្នុងមាន់បាន​។ អ្នកស្រាវជ្រាវបានបញ្ចាក់ថា នៅគ្រប់អាហារដែលសម្បូរណ៏ទៅ
ដោយសារធាតុគីមីប្រភេទPolyphenols ​គឹអាចកម្ចាត់ក្លិនបានក្នុងប្រសិទ្ធភាពខ្ពស់។

យោងតាមការសិក្សាស្រាវជ្រាវនេះដែរ សារធាតុអាស៊ីដនៅក្នុងទឹកក្រូចឆ្មានឹងជីអង្កាមក៏អាចជួយបំបាត់ក្លិនមាត់ក្នុងមាត់ផងដែរ៕

ប្រភព៖ iknow

  • ទទួល​ទាន​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: