ការ​សិក្សា​៖ ញ៉ាំ​​ស្ករ​សូកូឡា ជា​ប្រចាំ​ថ្ងៃ​​ធ្វើ​ឲ្យ​​សមត្ថភាព​​ខួរ​ក្បាល​​​ប្រសើរ​ឡើង

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​​សូកូឡា​អាច​ជា​ដំណឹង​ល្អ​​ ការ​សិក្សា​ថ្មី​មួយ​​​​បាន​បង្ហាញ​ថា​​​ជាតិ​ស្ករ​សូកូឡា​​មាន​ទំនាក់​ទំនង​​ធ្វើ​ឲ្យ​សមត្ថភាព​​​ប្រើ​ប្រាស់​ខួរ​ក្បាល​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​លទ្ធផល​ស្រាវ​ជ្រាវថ្មីមួយ​បោះ​​​​​​​ផ្សាយ​ក្នុង​​ទស្សនាវដ្ដី​ស្រាវ​ជ្រាវ​អន្តរជាតិ Appetite។

អ្នក​ស្រាវជ្រាវ​ពី​សកលវិទ្យាល័យ​ Maine សហរដ្ឋអាមេរិក ​​​​បាន​ប្រើ​ប្រាស់​ទិន្នន័យ​​សិក្សា​ពី​​មនុស្ស​​​៩៦៨​នាក់​ អាយុ​ចន្លោះ​ពី​ ២៣​ដល់​៩៨​ឆ្នាំ ដោយ​ថ្លឹង​ថ្លែង​ពី​​របប​អាហារ​ទទួល​ទាន ​​ ពិនិត្យ​លក្ខខណ្ឌ​ជំងឺ​​ ក៏​​ដូច​ជា​សមត្ថភាព​​​ខួរ​ក្បាល​របស់​ពួក​គេ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​លទ្ធផល​សិក្សា​​​ពី​​មនុស្ស​​ទាំង​នោះ​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​សូកូឡា​ជា​ប្រចាំ​​​គឺ​មាន​សមត្ថភាព​​​ខួរ​ក្បាល​គិត​​​គួរ​ឲ្យ​កត់​សម្គាល់ ដែល​មាន​ដូច​ជា​ការ​គិត​​​​​​រក​ហេតុ​ផល​ សមត្ថភាព​ចង​ចាំ ការ​វិភាគ​ពិចារណា និង​ការ​ប្រើ​ល្បិច​កល​​ជា​ដើម​។

តាម​​ការ​សិក្សា​ខាង​លើ​បង្ហាញ​ទៀត​ថា សមាសធាតុ​ ម្យ៉ាង​ឈ្មោះ Flavanols ​​​នៅ​ក្នុង​គ្រាប់​កាកាវ​ដែល​ប្រើ​សម្រាប់​ធ្វើ​ជា​ស្ករ​សូកូឡា​គឺ​​មាន​ទំនាក់​ទំនង​​ពិសេស​ជា​មួយ​​មុខងារ​នៃ​​​ការ​ប្រើ​ប្រាស់​ខួរ​ក្បាល ដែល​វា​ជួយ​​ឲ្យ​ការ​គិត​​របស់​មនុស្ស​បាន​ប្រសើរ​ឡើង​។ សម្រាប់​សារធាតុ​នោះ​ គេ​បាន​រក​ឃើញ​មាន​នៅ​ក្នុង តែ ស្រា​ទំពាំងបាយជូរ​ក្រហម ផ្លែ​ប៉ោម និង​ផ្លែ​ទំពាំងបាយជូរ​​ផង​ដែរ៕

ប្រភព៖sabay

 

  • ការ​សិក្សា​៖ ញ៉ាំ​​ស្ករ​សូកូឡា ជា​ប្រចាំ​ថ្ងៃ​​ធ្វើ​ឲ្យ​​សមត្ថភាព​​ខួរ​ក្បាល​​​ប្រសើរ​ឡើង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: