មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង

តាម Science ដែល​ដកស្រង់​ការផ្សាយ​ប្រកាស​ជា​សាធារណៈ នូវ​ការស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Nature Nanotechnology នោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា​ល័យ Rice, អាមេរិក បានបញ្ជាក់​ឲ្យ​ឃើញថា គ្រាប់ nano មាស អាច​កំទេច​កោសិកា​មហារីក​ដែល​នៅ​សេសសល់ ក្រោយ​ការវះកាត់​ដុំ​ពក ។ ប្រការ​គួរ​រំភើប​នោះ គឺ​សម​មាត្រ​នៃ​ការព្យាបាល​ជំងឺមហារីក តាម​វិធី​នេះ​មាន​ប្រសិទ្ធភាព​ដល់​ទៅ ១០០% ឯណោះ ។​
មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង
​ជាទូទៅ ក្រោយ​ការវះកាត់​កោសិកា​មហារីក ដែល​នៅ​សេសសល់ ១​រយៈ​ក្រោយមក វា​នឹង​រាលដាល​ជំងឺ​នេះ​ទៅ​កន្លែង​ផ្សេង​ក្នុង​សរីរាង្គ ។ ហេតុនេះ ទើប​កន្លងមក គេ​តែង​បន្ត​ព្យាបាល​ដោយ​គីមី សំដៅ​សម្លាប់ចោល​កោសិកា​មហារីក ដែល​នៅ​សេសសល់​ក្រោយ​ការវះកាត់ ។ វិធី​នេះ​ពុំ​ប្រាកដថា នឹង​កម្ចាត់​បាន​ទាំងស្រុង​នូវ​កោសិកា​មហារីក​សេសសល់​ប៉ុណ្ណោះ​ទេ វា​នឹងធ្វើ​ឲ្យ​កោសិកា​ល្អ​របស់​អ្នកជំងឺ ក៏ត្រូវ​សម្លាប់ ជាហេតុ​សុខភាព​ពួកគេ​ចុះ​ទ្រុឌទ្រោម ។​

​ចំពោះ​វិធីសាស្ត្រ​ដែល​ប្រើប្រាស់​មាស ដើម្បី​កម្ចាត់​កោសិកា​មហារីក​ក្រោយ​ការវះកាត់ មាន​លទ្ធផល​ប្រសើរ​ច្រើនជាង ។​ បណ្តា​គ្រាប់ nano មាស នឹង​ហ៊ុំព័ទ្ធ​ដុំ​ពក ក្រោយពេល​គេ​ចាក់​បញ្ចូល​វា​ទៅក្នុង​សរសៃឈាម​អ្នកជំងឺ ។ បន្ទាប់ពី​ជ្រៀតចូល​ក្នុង​កោសិកា​មហារីក បណ្តា​គ្រាប់ nano ទាំងនេះ នឹងត្រូវ​បាន​ដុត​កម្តៅ​ដោយ​កាំរស្មី Laser ឬ រលក​អេ​ឡិច​ត្រូ​និ​ច ធ្វើ​ឲ្យ​កោសិកា​មហារីក​ត្រូវ​ឆេះ​ស្លាប់ ។​

​វិធីសាស្ត្រ​នេះ​ក៏​នៅបាន​រាំង​ស្កាត់​ការ​រាលដាល​កម្តៅ​ទៅកាន់​សាច់ដុំ​ល្អ ជុំវិញ​កោសិកា​មហារីក ហើយ​វា​ផ្តុំ​កំសួល​កម្តៅ​ទៅ​កន្លែង​ដែល​គ្រាប់ nano មាស ប្រមូលផ្តុំ រំដោះ​ទឹក​ដែល​នៅក្បែរនោះ ក្លាយជា​ពពុះ​ដ៏​តូចៗ ហើយ​ពពុះ​នេះ​វា​រាលដាល​លឿន រួច​ផ្ទុះ​សម្លាប់​កោសិកា​មហារីក ។​​គេ​រំពឹងថា អំឡុង ២-៣ ឆ្នាំ​ទៀត នឹង​យកមកអនុវត្ត​ព្យាបាល​ជំងឺមហារីក ៕

ប្រភព៖ cen

  • មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: