KMH Champions ​ចាប់​ផ្ដើម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

ពាន​រង្វាន់ KMH Champions League ​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​អស់​មួយ​រយៈ​មក​នេះ។ ខណៈ​​ការ​ប្រកួត​វគ្គ​១៦​ក្រុម​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​តទៅ​។

 

KMH Champions ​ចាប់​ផ្ដើម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

 

លោក សៀក សុវណ្ណ ​អ្នក​សម្របសម្រួល​កម្មវិធី​ប្រកួត​ខាង​លើ​បាន​បញ្ជាក់​ថា ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​គឺ​ពិត​ជា​កាន់​តែ​ជក់ចិត្ត​ថែម​ទៀត​សម្រាប់​អ្នក​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​ទស្សនា​ទាំង​អស់ ​ព្រោះ​ក្រុម​ដែល​នៅ​សល់​នេះ​សុទ្ធ​​​តែ​មាន​សមត្ថភាព និង​បច្ចេកទេស​លេង​បាល់​ខ្ពស់​ដូច​គ្នា។ ត្បិត​តែ​ពួកគេ​មិនមែន​ជា​កីឡាករ​អាជីព ប៉ុន្តែ​ការ​ហ្វឹកហាត់​ និង​ការ​តាំង​ចិត្ត​យក​ជ័យជម្នះ​ឱ្យ​ក្រុម គឺ​ពិត​ជា​ធ្វើ​ឱ្យ​ពួកគេ​លេង​ដោយ​មាន​ទំនុក​ចិត្ត និង​ចេះ​អធ្យាស្រ័យ​បាន​យ៉ាង​ល្អ មិន​មាន​ទំនាស់​នោះ​ទេ។

 

KMH Champions ​ចាប់​ផ្ដើម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

កីឡាករ​លេង​ក្នុង​ពាន KMH Champions League

 

វគ្គ​១៦​ក្រុម​នេះ​ដែរ ​គឺ​មាន​ន័យ​ថា​ ក្រុម​ដែល​ឈាន​ដល់​វគ្គ​នេះ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹក​ចិត្ត​រួច​ស្រេច​ទៅ​ហើយ ដោយ​តាម​គោលការណ៍​នៅ​វគ្គ​នេះ​ក្រុម​ដែល​ធ្លាក់​នឹង​ទទួល​បាន​ប្រាក់​៥០​ដុល្លារ ​ហើយ​ប្រសិន​បើ​ឆ្លង​ទៅ​វគ្គ​បន្ដ​ទៀត​ទទួល​បាន​១៥០​ដុល្លារ និង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​បាន​៣៥០​ដុល្លារ។

 

ចំពោះ​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ KMH Champions League ​នឹង​ទទួល​បាន​ពាន​មួយ អម​ដោយ​ប្រាក់​រង្វាន់ ៣០០០​ដុល្លារ ​លេខ​២​ទទួល​បាន​១៥០០​ដុល្លារ និង​លេខ​៣​ទទួល​បាន​៧៥០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ