មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​នៅ​​តំបន់​អឺរ៉ុប​យប់​នេះ ​នឹង​មាន​ក្រុម​ខ្លាំងៗ​ប៉ះ​គ្នា​រហូត​ដល់​ទៅ​៣​គូ​គឺ ម្ចាស់​ជើង​ឯក​ World Cup​ អាល្លឺម៉ង់ ​ស្វាគមន៍​អ៊ីតាលី​ ខណៈ​ដែល​​ព័រទុយហ្គាល់ ​​ត្រូវ​ប៉ះ​បែលហ្សិក ដែល​ជា​​ក្រុម​កំពូល​​ឈរ​​នៅ​លេខ​១ ក្នុង​ FIFA Ranking បច្ចុប្បន្ន​។ រី​ឯ​តោ​កំណាច​អង់គ្លេស ​នឹង​ស្វាគមន៍​​​ហូឡង់ នៅ​ Wembley។

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

១. អង់គ្លេស vs ហូឡង់៖ (ម៉ោង០២:០០​នាទី)

 

Roy Hodgson ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស បាន​និយាយ​ក្នុង​សន្និសីទ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ថា ​ខ្សែ​ប្រយុទ្ធ​ Daniel Sturridge ​របស់​ក្រុម​ Liverpool នឹង​ចូល​លេង​​ជម្រើស​ដំបូង​ ​បន្ទាប់​ពី​អវត្តមាន​១៨​ខែ​ដោយសារ​របួស ខណៈ​ដែល​ James Milner ​របស់​ក្រុម​ហង្ស​ក្រហម នឹង​ធ្វើ​ជា​ប្រធាន​ក្រុម។ អ្នកចាំទី​ Fraser Forster ​​នឹង​លេង​ជម្រើស​ដំបូង ជំនួស​ Jack Butland ដែល​របួស​ក​ជើង។

 

ហូឡង់ បាន​កោះ​ហៅ​សមាជិក​២​នាក់​បន្ថែម​ទៀត​គឺ អ្នកចាំទី Michel Vorm ​របស់​ក្រុម​ Spurs ​ជំនួស​ Jasper Cillessen ​របស់​ Ajax ដែល​បាក់​ខ្ទង់​ច្រមុះ​ប្រកួត​មុន និង​ហៅ​ខ្សែ​បម្រើ​ Marco van Ginkel ​របស់​ Chelsea ដែល​ឲ្យ​ PSV ខ្ចី​ជើង ដើម្បី​ជំនួស​តំណែង​កីឡាករ​ Davy Klaassen ​ប្រធាន​ក្រុម​ Ajax ដែល​របួស។

 

​លទ្ធផល​ប្រកួត​មុន​គឺ៖ អង់គ្លេស ឈ្នះ​អាល្លឺម៉ង់ ៣-២ រីឯ​ហូឡង់ ចាញ់​បារាំង​ ៣-២។

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

 

២. អាល្លឺម៉ង់ vs អ៊ីតាលី៖ (ម៉ោង០១:៤៥​នាទី)

 

​អាល្លឺម៉ង់ ​នឹង​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នៅ​កីឡដ្ឋាន​ Allianz Arena ​របស់​ក្រុម​​ Bayern Munich។ ​អាល្លឺម៉ង់ មិន​ដែល​ឈ្នះ​អ៊ីតាលី​​ទេ ក្នុង​ការ​ប្រកួត​​ប៉ះ​គ្នា​៧​ដង​ រយៈពេល​២១​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៩៥​មក។

 

អាល្លឺម៉ង់ របស់​លោក​ Joachim Low ​បាន​ចាញ់​ទាំង​២​ប្រកួត​ចុង​ក្រោយ​នេះ ដោយ​ចាញ់​ បារាំង​និង​អង់គ្លេស រីឯ​អ៊ីតាលី​របស់​លោក​ Antonio Conte ​៣​ប្រកួត​ចុង​ក្រោយ ចាញ់​បែលហ្សិក ស្មើ​ប៊ុលហ្គារី ២-២ និង​ស្មើ​អេស្ប៉ាញ ១-១។

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

 

៣. ព័រទុយហ្គាល់ vs បែលហ្សិក៖ (ម៉ោង០១:៤៥​នាទី)

 

ព័រទុយហ្គាល់​ នឹង​ស្វាគមន៍​បែលហ្សិក នៅ​កីឡដ្ឋាន​ Estádio Dr. Magalhaes Pessoa ទីក្រុង​ Leiria ​ប្រទេស​ព័រទុយហ្គាល់​វិញ ខណៈ​ដែល​ដំបូង​ឡើយ​ប្រកួត​នេះ គ្រោង​ធ្វើ​នៅ​ទីក្រុង​ Brussels ​​ប្រទេស​បែលហ្សិក ប៉ុន្តែ​ដោយសារ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទី​នោះ​សប្ដាហ៍​មុន​ ទើប​ត្រូវ​ប្ដូរ​ទីតាំង​ប្រកួត។

 

​ប្រកួត​ចុង​ក្រោយ​ ព័រទុយហ្គាល់​បាន​ចាញ់​ប៊ុលហ្គារី ១-០ រីឯ​បែលហ្សិក ដែល​ជា​ក្រុម​​កំពុង​ឡើង​ជើង​ខ្លាំង​ឈរ​នៅ​លេខ​១ ក្នុង​ FIFA Ranking ​៥​ប្រកួត​ចុង​ក្រោយ ​ឈ្នះ​ទាំង​៥ តែ​​​​​​ការ​ប្រកួត​មិត្តភាព​ជាមួយ​បារាំង​​ កាល​ខែ​វិច្ឆិកា​បាន​លុប​ចោល​​ ដោយសារ​ការ​វាយ​ប្រហារ​ទីក្រុង​ប៉ារីស៕

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

មិត្ត​ភាព​នៅ​អឺរ៉ុប ​៣​គូ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ះ​គ្នា​កក្រើក​យប់​នេះ!

 

ចុះ​ប្រិយមិត្ត​គិត​ថា ក្រុម​ណា​ខ្លះ​នឹង​ឈ្នះ​​យប់​នេះ?

 

-ចុចអាន៖ Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc