ចោរប្លន់​យន្តហោះដឹកអ្នកដំណើរ ក្នុង​ប្រទេស Cyprus

យោង​តាម​ទូរទស្សន៍​រដ្ឋ​Cyprus បាន​ផ្សាយ​អោយ​ដឹង​ថា មាន​ករណី​ប្លន់​យន្តហោះ EgyptAir ដឹក​អ្នកដំណើរ ពី​Alexandria ទៅ​កាន់​Cairo កាលពី​ថ្ងៃ​អង្គារ ទី​29 មីនា ដោយ​បង្វែរ​ដិ​ស​ដៅ​ហោះហើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​មួយ​ឈ្មោះ Larnaca នៅ​កោះ​មួយ​ក្នុង​ប្រទេស​Cyprus នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ ។

ចោរប្លន់​យន្តហោះដឹកអ្នកដំណើរ ក្នុង​ប្រទេស Cyprus

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ជា​ជំ​ហ៊ាន​ដំបូង​ថា មាន​មនុស្ស​៨១​នាក់​នៅ​លើ​យន្តហោះ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ និង​បាន​គំរាម​បើក​យន្តហោះ ដោយ​មាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ គ្រាប់បែក​អត្តឃាត​ជាប់​ខ្លួន ។

ចំណែក​មន្ត្រី​ប្រទេស​Cyprus បាន​និយាយ​ថា សង្ស័យ​មាន​គ្រាប់បែក​បំផ្ទុះ​នៅ​លើ​យន្តហោះ​។ ប៉ូ​លី​សក្នុងតំបន់យល់​ថា​ ​ករណីប្លន់​នេះ​ បុរស​ជាខ្មាន់កាំភ្លើង​ ​នឹង​ចរចា​ជាមួយ​អាជ្ញាធរ ហើយក្នុងព្រ​លាន​យន្តហោះ​ត្រូវ​បាន​បិទ​។

រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានឱ្យ​ដឹង​តាម​រយៈ​គណនី Twitter ផ្លូវការ​របស់​ខ្លួន​ថា យន្តហោះ Airbus A320 ជើងហោះហើរ​ក្នុងស្រុក MS181 ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ទីក្រុង Larnaca មាន​ផ្ទុក​អ្នកដំណើរ ៨១​នាក់ ។

បើ​យោង​តាម​ប្រភព​យោធា​អ៊ី​ស្រា​អែ​ល​បានអោយ​ដឹង​ថា យន្តហោះ​ចម្បាំង​អ៊ី​ស្រា​អែ​ល ត្រៀម​រួច​ជា​ស្រេច​ក្នុង​ដែនអាកាស​របស់​ខ្លួន ក្នុង​ការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្លន់​យន្ដហោះ​នេះ ។