បាញ់ប្រហារ​ជិត​វិមាន​កា​ពី​តូ​ល​ប៉ូលិស​ម្នាក់​រង​របួស​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន

ការ​បាញ់ប្រហារ​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៨ មីនា នៅ​ជិត​វិមាន​កា​ពី​តូ​ល​របស់​សហរដ្ឋ​អា​មe​រិ​ក បណ្តាល​ឱ្យ​ប៉ូលិស​ម្នាក់​រង​របួស ហើយ​ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួន ។

ប្រភព​ព័ត៌មាន​ប៉ូលិស​រាយការណ៍​ថា ស្នូរ​កាំភ្លើង​ស្តាប់​ឮ​នៅ​ឯ​មជ្ឈមណ្ឌល​ទទួល​អ្នកទេសចរ​នៃ​វិមាន​កា​ពី​តូ​ល ។ អគារ​សភា​អា​េ​ម​រិ​ក​នេះ ព្រមទាំង​សេត​វិមាន​ត្រូវ​ឡោម​ព័ទ្ធ​នា​ថ្ងៃ​ទី​២៨ មីនា នោះ​មក​ពី​វត្តមាន​របស់​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​វិមាន​កា​ពី​តូ​ល ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ជនប្រដាប់អាវុធ​ម្នាក់​ត្រូវ​ចាប់ខ្លួន រួច​ប៉ូលិស​ម្នាក់​រង​របួសស្រាល ។ ប៉ូលិស​ប្រចាំការ​នៅ​វិមាន​កា​ពី​តូ​ល​អះអាង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់​ឃុំឃាំង​ទាក់ទិន​នឹង​ឧប្បត្តិហេតុ​បាញ់បោះ​នៅ​ឯ​មជ្ឈមណ្ឌល​ទទួល​អ្នកទេសចរ​នៃ​វិមាន​កា​ពី​តូ​ល ។

វិមាន​កា​ពី​តូ​ល​ជា​អគារ​របស់​ព្រឹទ្ធសភា និង​សភា ដែល​បច្ចុប្បន្ន​សម្រាក​វិស្សមកាល​ពេល​បុណ្យ​គ្រឹ​ស្ត PÂQUES ត្រូវ​ហ៊ុម​ព័ទ្ធ​ក្រោយ​ព័ត៌មាន​អំពី​ការ​បាញ់ប្រហារ​នេះ ។

ប៉ូលិស​គូសបញ្ជាក់​ថា ឧប្បត្តិហេតុ​បាញ់បោះ​នៅ​វិមាន​កា​ពី​តូ​ល​ជា​អំពើ​ដាច់​ដោយឡែក​ម្នាក់ឯង ហើយ​ពុំ​មានការ​គំរាមកំហែង​ដល់​សាធារណជន​ឡើយ ៕