ករណី​ប្លន់​យន្តហោះ EgyptAir ផ្តើម​ចេញ​​ពី​​រឿង​ស្នេហា

ប្រទេស Cyprus ៖ គិត​មក​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ មីនា​ នេះ ករណី​ប្លន់​យន្តហោះ ​EgyptAir ​​ដោយ​បុរស​ម្នាក់ជាខ្មាន់កាំភ្លើង នៅ​ព្រ​លាន​យន្ត​ហោះ​​ទីក្រុង Larnaca នៅ​ឆ្នេរ​​សមុទ្រ​ភាគ​ខាងត្បូង ប្រទេស​ស៊ី​ប​​នោះ ចំណាប់ខ្មាំង​ទាំងអស់​នៅ​លើ​យន្តហោះ​ត្រូវ​បាន​ដោះ​លែង លើក​​លែងតែ​ក្រុមយានិកជា​ជនបរទេស​ចំនួន​៤​នាក់ ។

ប៉ូ​លិសបាន​បញ្ជាក់​ថា មាន​អ្នកដំណើរ​ចំនួន​៥៦​នាក់ នៅ​លើ​យន្តហោះនេះ ព្រមទាំង​​យានិក៧​នាក់ និង​មន្ត្រី​សន្តិសុខ​ម្នាក់ ។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ ពី​ទូរទស្សន៍​រដ្ឋស៊ីប​បាន​ផ្សាយឱ្យ​​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​ចរចា​ជាមួយ​ខ្មាន់កាំភ្លើង​​ទើប​ដឹង​ថា ជា​រឿង​បុគ្គល​​ផ្តើម​ចេញពី​វិបត្តិ​ស្នេហា ដោយ​ស្ត្រី​ជា​ភរិយា​​​​ជនជាតិស៊ីប​ ហើយ​ជនសង្ស័យ​ដែល​​ប្លន់​យន្តហោះ​ជា​ជនជាតិ​អេ​ហ្ស៊ី​ប ។

យោង​តាមទីភ្នាក់​ងារ​ព័ត៌មាន​​អេហ្ស៊ីប​ MENA ថា បុរស​ជន​ជាតិ​អេហ្ស៊ីប​នេះ​ មាន​ឈ្មោះ​អ៊ីប្រា​ហ៊ីម សាម៉ាហា ។ យោងតាម​ព័ត៌​មាន​​ចុង​ក្រោយ​​ថា បុរស​នេះ​បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ស៊ីប ។

សូមរំលឹកថា មានករណីចោរប្លន់​យន្តហោះដឹកអ្នកដំណើរ ក្នុង​ប្រទេស Cyprus