ញត្តិនិស្សិត៖ រដ្ឋសភា និងអង្គការ​សហប្រជាជាតិ ទទួល តែគណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល

ភ្នំពេញ:

ក្រុមយុវជន និស្សិត បានធ្វើបាតុកម្មហែរក្បួនដាក់ញត្តិនៅវិមានរដ្ឋសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ស្នាក់ការគណបក្សសង្គ្រោះជាតិ និងផ្ទះរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោកកឹម សុខា ធ្វើការបកស្រាយការពិតនៅខ្សែអាត់សម្លេងសន្ទនាជាមួយស្រីស្នេហ៍របស់ខ្លួន។
 ការហែរក្បួនបាតុកម្មនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយក្រុមនិស្សិតប្រមាណជា២០០នាក់ បានពាក់អាវគណបក្សសង្គ្រោះជាតិ និងបានកាន់ទងបក្សគណបក្សសង្គ្រោះជាតិ ថែមទៀតផង។ ក្បួនបាតុកម្មនេះ គឺក្រុមនិស្សិតជិះម៉ូតូ និងបានស្រែកតាមដងផ្លូវទាមទារឲ្យលោកកឹម សុខា បកស្រាយការពិត។
 ញត្តិរបស់ក្រុមនិស្សិតដាក់ជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភាត្រូវបានលោកឈាង វុន ប្រធានគណៈកម្មការផែនការ កិច្ចការបរទេស ឃោសនាការ សហប្រតិបត្តិការអន្តរជាតិ និងព័ត៍មាន ចេញមកទទួលយកញត្តិនេះ។ ចំពោះញត្តិដាក់ជូនលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក៏ត្រូវបានមន្ត្រីចេញមកទទួលយកដែរ។ ចំណែកគណបក្សសង្គ្រោះជាតិ មិនមានមន្ត្រីណាម្នាក់ចេញមកទទួលយកញត្តិរបស់កក្រុមនិស្សិតនោះទេ។