ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ២៩ មីនា

១) ជន​សង្ស័យ​មួយ​រូប​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​មាន​ចំណង​ទាក់ទង​ ទៅ​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ នៅ​ប្រ៊ុចសែល កាល​ពី​សប្តាហ៍​មុន​ត្រូវ​ដោះ​លែង​ហើយ​នៅ​ថ្ងៃច័ន្ទ​នេះ​ដោយ​សារ​ ភស្តុតាង​មិន​គ្រប់គ្រាន់​ នេះ​បើ​តាម​ព្រះរាជអាជ្ញា​ប៊ែលហ្សិក។

 

២) ក្រសួង​យុត្តិធម៌​អាមេរិក​នៅ​ថ្ងៃច័ន្ទ​ម្សិលមិញ​ថ្លែង​ថា ខ្លួន​អាច​ដោះ​កូដ​ទូរស័ព្ទ iPhone របស់​ភេរវជន​ដែល​បាញ់​ប្រហារ​នៅ​ទីក្រុង San Bernardino បាន​ហើយ​ដោយ​ពុំ​ចាំ​បាច់​មាន​ការ​ជួយ​ពី​ក្រុមហ៊ុន Apple ឡើយ ដែល​នេះ​ជា​ការ​បិទ​បញ្ចប់​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ចម្រូងចម្រាស​រវាង​រដ្ឋាភិបាល និង Apple។

 

៣) កុមារ​ជនជាតិ​តៃវ៉ាន់​មួយ​រូប​ត្រូវ​សម្លាប់​ដោយ​កាត់​ក្បាល​ក្នុង​តំបន់​ តៃប៉ិ ដែល​ជា​អ្វី​ប៉ូលិស​ហៅ​ថា​ ជា​ការ​បង្ហាញ​ដោយ​ចៃដន្យ​នៃ​ការ​សម្លាប់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៃ​កោះ​តៃវ៉ាន់​ទាំង​មូល​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ ក្មេង​ប្រុស​រង​គ្រោះ​ បាន​នៅ​ជាមួយ​នឹង​ម្តាយ​របស់​ខ្លួន​ដែល​មាន​គោលដៅ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ ដើម្បី ជួប​ជាមួយ​នឹង​សាច់ញាតិ​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​គេ​វាយប្រហារ​ដោយ​កាំបិត។

 

៤) រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រទេស អាល្លឺម៉ង់​លោក Thomas de Maiziere ថ្លែង​ថា​លោក​កំពុង​រៀប​គម្រោង​ ពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​តម្រូវ​ឲ្យ​ជន​ភៀសខ្លួន​ចូល​មក​នៅ​អាល្លឺម៉ង់​ រៀន​ភាសា​អាល្លឺម៉ង់ ដើម្បី​សម្រប​ខ្លួន​ចូល​សង្គម​ប្រទេស​នេះ បើ​ពុំ​ដូច្នោះ​ទេ​ពួក​គេ​ នឹង​បាត់​បង់​សិទ្ធ​ក្នុង​ការ​តាំង​លំនៅ​ជា​អចិន្ត្រៃយ៍​នៅ​អាល្លឺម៉ង់។

 

៥) យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ប្រទេស អេហ្សីប EgyptAir ដែល​មាន​ទិសដៅ​ហោះហើរ​ពី​ទីក្រុង Alexandria ទៅ​កាន់​ទីក្រុង Cairo ត្រូវ​បាន​គេ​ប្លន់​នៅ​ថ្ងៃ អង្គារ​នេះ​ ដោយ​យន្តហោះ​នេះ​ត្រូវ​បាន​គេ​បង្វែរ​ទិសដៅ​ទៅ កាន់​ប្រទេស Cyprus បន្ទាប់​ពី​អ្នក​ដំណើរ​បាន​គំរាម​អ្នក​បើកបរ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​ពាក់​ជាប់​នឹង​ខ្លួន។

 

៦) ឆ្មាំ​សមុទ្រ​ឥណ្ឌូណេស៊ី ១០ រូប​ត្រូវ​បាន​ក្រុម​ឥស្លាម​និយម​ជ្រុល​ចាប់Abu Sayyaf ​ជំរិត​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ដែន​ទឹក​ហ្វីលីពីន ដោយ​ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បង់​ប្រាក់​លួស​ ទើប​ពួក​គេ​ព្រម​ដោះ​លែង​ នាវិក​ទាំង​នេះ​ត្រលប់​ទៅ​វិញ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com