ញាំខ្មែរអង្គរធំ

គ្រឿងផ្សំ
ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង ជីអង្កាម សាលាដ ត្រសក់ ស្ករស ក្រូចឆ្មារ ខ្ទឹមស ទឹកត្រី ម្រេច ទឹកខ្មេះ ពងទា

វិធីធ្វើ
១- សាច់ជ្រូក​ ៥០ក្រាម, បង្គាស្រស់ ១០ក្បាល ,ពងទា​ ២គ្រាប់ , សាលាដ ១០០ក្រាម ,ត្រសក់ ៣ផ្លែ, ជីអង្គាមបេះយកសន្លឹក ៥០ក្រាម ,ខ្ទឹមបារាំង១ផ្លែ,ឬសជីរវ៉ាន់ស៊ុយ​ ១ឬស, ម្រេចគ្រាប់ ៥ គ្រាប់,ខ្ទឹមស ១០កំពិស, ម្ទេស ១-២គ្រាប់,ទឹកខ្មេះ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ
២- លាងសាច់ជ្រូកអោយស្អាត ស្ងោរអោយឆ្អិន ហាន់ជាចំណិតតូចៗ​ ស្តើងៗ
៣- ស្ងោរពងទាអោយឆ្អិន បកសំបកពុះជាពីរ ហាន់តាមបណ្តោយស្តើងៗ
៤- ស្ងោបង្គាទាំងសំបកអោយឆ្អិន បកសំបក ហាន់បញ្ឆិតតាមទទឹងខ្លួនបង្គា ទុកមួយអន្លើ ។
៥- លាងសាលាដ បេះស្លឹក លាងត្រសក់ ចិតក្បាច់រង្វើលៗ ជុំវិញត្រសក់ហាន់តាមទទឹងស្តើងៗ។ លាងខ្ទឹមបារាំងបកសំបក​ ហាន់តាមទទឹងស្តើងៗ ។
៦- បុកឬសជីវ៉ាន់ស៊ុយ ម្រេច ខ្ទឹមស ម្ទេសអោយម៉ដ្ឋ រួចដាក់ទឹកខ្មេះ ទឹកក្រូចឆ្មារ ទឹកត្រី បន្ថែមជាតិផ្អែមដោយស្ករ កូរចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំណូលចិត្ត ​ត្រៀមទុកធ្វើទឹកញាំ ។
៧- រៀបចំសាលាដទ្រាប់បាតចាន ដាក់ត្រសក់ ខ្ទឹមបារាំង​ បង្គា សាច់ជ្រូក​ពងទា ជីអង្កាម រោយពីលើដោយជីវ៉ាន់ស៊ុយ រួចស្រោយទឹកញាំពីលើ ជាការស្រេច ៕

ប្រភព៖ bluenaturalfamily