៨ ត្រណម​ ក្នុង​ថ្ងៃ​ឆេង​ម៉េង

​នៅ​ឆ្នាំ ២០១៦ នេះ​ថ្ងៃ​ឆេង​ម៉េ​ង ឬ ថ្ងៃ​សែន​ផ្នូរ គឺ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៤ មេសា ហើយ​ខាងក្រោម នេះ​ជា​ត្រណម​ខ្លះៗ​ដែល​លោកអ្នក​គួរ​យកចិត្តទុកដាក់ ៖

១-​ស្ត្រី​មានគភ៌

​ចំពោះ​ស្ត្រី​មានគភ៌​យក​ល្អ​គួរ​ចៀសវាង​ការចូលរួម​រាល់​សកម្មភាព​ក្នុង​ថ្ងៃ​សែន​ផ្នូរ ព្រោះ​វា​មិន​ត្រឹមតែ​អាច​​ជះឥទ្ធិពល​អាក្រក់​ដល់​ជោគ​សំណាង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ទារ​កនៅ​ក្នុង ផ្ទៃ​ទៀតផង ។ ក្រៅពីនោះ ស្ត្រី​ដែល​កំពុង​តែមាន​រដូវ​ក៏ត្រូវ​ហាម​ចូលរួម​ក្នុង​សកម្មភាព​នេះ​ផងដែរ ។​

 

២-​មិនត្រូវ​ថតរូប​នៅមុខ​ផ្នូរ​
​ក្នុង​ថ្ងៃ​សែន​ផ្នូរ គឺ​មិនត្រូវ​ថតរូប​រួម​ក្រុមគ្រួសារ​នៅមុខ​ផ្នូរ​ឡើយ ពុំ​នោះទេ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់ ជោគ​សំណាង​របស់​មនុស្ស​ម្នាក់ៗ​ជាក់​ជាមិនខាន ។​

៣-​តម​ស្លៀកពាក់​ព៌​ណ​ស្រស់​ឆើតឆាយ​
​ក្នុង​ថ្ងៃ​សែន​ផ្នូរ​មិនត្រូវ​ស្លៀកពាក់​ស្រស់​ឆើតឆាយ​នោះទេ ជាពិសេស គឺ​ពណ៌​ក្រហម ហើយ​ចំពោះ​ស្ត្រី ហាម​ពាក់អាវ​ទ្រនាប់​ពណ៌​ក្រហម ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៦ នេះ គឺអាច​ពាក់អាវ​ទ្រនាប់​ពណ៌​ក្រហម​បាន ។​

៤-​មិនត្រូវ​ចូលរួម​សែន​ផ្នូរ​អ្នកផ្សេង​ឡើយ​
​ក្នុង​ថ្ងៃ​សែន​ផ្នូរ ចំពោះ​អ្នក​ក្រៅ​ដែល​មិនមែនជា​សាច់ញាតិ​នៃ​ក្រុមគ្រួសារ​នៃ​សព​នៅក្នុង​ផ្នូរ​នោះ​មិនគួរ ចូលរួម​ឡើយ ព្រោះ​អាច​នាំមក​នូវ​ចង្រៃឧបទ្រព ។​

 

៥-​សុខភាព និង ជោគ​រាសី​មិនល្អ​ត្រូវ​ចៀសវាង​ទៅ​សែន​ផ្នូរ​
​ក្នុង​ថ្ងៃ​សែន​ផ្នូរ​ចំពោះ​អ្នក​ដែលមាន​សុខភាព​មិនល្អ អ្នកជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ ឬ នាពេល​ថ្មីៗ​នេះ​អ្នក​​មិនសូវ​មានជោគ​សំណាងល្អ​គួរ​ជៀសវាង​ចូលរួម​សែន​ផ្នូរ ព្រោះ​អាច​នាំមក​នូវ​រឿង​អាក្រក់ៗ​ដាក់ខ្លួន ជាពិសេស សម្រាប់​អ្នក​ដែល​មានជោគ​សំណាង​មិនល្អ​ស្រាប់​ផង​នោះ គឺ​រឹតតែ​ធ្លាក់​ដុនដាប​ថែមទៀត ។​

៦-​ត្រូវ​សម្អាត​ស្មៅ ឬ ដើម​រុក្ខជាតិ​ដែល​ដុះ​នៅ​ចំ​ពីមុខ​ផ្នូរ​
​កាលបើ​មាន​ស្មៅ ឬ ដើម​រុក្ខជាតិ​តូចៗ​ដុះ​នៅ​ចំ​ពីមុខ​ផ្នូរ​ជា​ប្រការ​មិនល្អ​ឡើយ ព្រោះ​អាច​បំភ្លេច​បំផ្លាញ ដល់​ជោគ​សំណាង និង ជោគ​សុខភាព​របស់​សមាជិក​ក្រុមគ្រួសារ ដូច្នេះ​គួរតែ​ជម្រះ​ចេញ​ឲ្យ​បាន​ស្អាត ។​

៧-​សក់វែង​បាំង​ថ្ងាស និង តម​ទិញ​ស្បែកជើង​
​ថ្ងៃ​សែន​ផ្នូរ តាមពិតទៅ​អាច​ចាត់​ថា ជា​ថ្ងៃបុណ្យ​ខ្មោច​ដែរ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ម៉ូដ​សក់ ជា​ពិ​​សេស​មិនត្រូវ​ទុក​សក់វែង​បាំង​ថ្ងាស​ឡើយ ព្រោះ​ទីតាំង​នៃ​ចង្កៀង​ទេព គឺ​ស្ថិតនៅលើ​ថ្ងាស​នេះឯង​ដែល​មិនអាច​បិតបាំង​ជិត​ឡើយ ។ ម្យ៉ាងទៀត​ក្នុង​ថ្ងៃ​សែន​ផ្នូរ​ក៏​មិនត្រូវ​ទិញ​ស្បែកជើង​ដែរ ព្រោះ​ស្បែកជើង​គូ​នឹង​អំពើអាក្រក់​ ។ ដូច្នេះ​ក្នុង​ថ្ងៃ​សែន​ផ្នូរ​បើ​ទិញស្បែកជើង​មិន​ខុសពី​ទទួលយក​ជោគ​អាក្រក់​មក​ដាក់ខ្លួន​ឡើយ ។​

 

៨-​តម​សប្បាយ​ក្អាកក្អាយ ឬ ជេ​ប្រទេច​គ្នា​
​ក្នុង​ថ្ងៃ​សែន​ផ្នូរ បន្ទាប់ពី​ពិធីសែនព្រេន​ចប់​បើ​ក្នុង​គ្រួសារ​មួយ​ដែលមាន​ក្មេងៗ​ច្រើន​ក៏​ស្រាប់តែ​រត់​ប្រ​លែ ង​គ្នា​យ៉ាង​សប្បាយ​ក្អាកក្អាយ ឬ ក៏​ឈ្លោះ និង ជេ​ប្រទេច​គ្នា​យ៉ាង​កងរំពង​នោះ គឺជា​ប្រការ​មួយ​មិនល្អ​ឡើយ ព្រោះ​ផ្នូរ​របស់​ដូនតា ឬ ឪពុកម្តាយ គឺជា​ទីកន្លែង​មួយ​ដែល​ត្រូវការ​ភាពស្ងប់ស្ងាត់ ហើយ​បើ​មាន​ករណីបែបនេះ​កើតឡើង គឺ​មានន័យថា កូនចៅ​មិនបាន​គោរព​ចាស់ទុំ​ឡើយ ហើយ​ផលវិបាក​អាច​នឹង​កើតមានឡើង​ក្នុង​ក្រុមគ្រួសារ ចៀស​មិន​ផុត​ឡើយ ។

៨ ត្រណម​ ក្នុង​ថ្ងៃ​ឆេង​ម៉េង

៨ ត្រណម​ ក្នុង​ថ្ងៃ​ឆេង​ម៉េង

៨ ត្រណម​ ក្នុង​ថ្ងៃ​ឆេង​ម៉េង

ម្យ៉ាងទៀត​ប្រសិនបើ​លោកអ្នក​បាន​ដើរ​ឆ្លងកាត់​ទិស​បញ្ចុះសព​អ្នកដទៃ ហើយ​បាន​បញ្ចេញ នូវ​អាការ​បែប​ប្រមាថ​នោះ គឺ​មិនយូរ​មិនឆាប់​ទេ​បាន​នាំ​អំពល់ទុក្ខ​ដាក់ខ្លួន​ជាក់​ជាមិនខាន ៕

ប្រភព៖pmhotnews

  • ៨ ត្រណម​ ក្នុង​ថ្ងៃ​ឆេង​ម៉េង已关闭评论
  • 58 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: