ឆេង​ម៉េង​​សែន​​ប៉ុន្មាន​មុខ​​ ធ្វើ​ឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន?​

អប្បិយ​ជំនឿ៖ ពិធី​សែន​ឆេង​ម៉េង ដែល​កូនខ្មែរ​ជាប់​សែស្រឡាយ​ចិន​តែង​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​មុន​ចូលឆ្នាំ​ខ្មែរ​​ ដើម្បី​រំឭក​គុណ​ដល់​ជីដូន​ ជីតា​ ម៉ា​កុង​ដែល​បាន​ចែក​ឋាន​ទៅ​នោះ ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​សែន​ព្រេន​​ពីរ​កន្លែង​ផ្សេង​គ្នា​​​ ទោះបីជា​មាន​គោល​បំណង​តែង​មួយ​ក៏​ដោយ​។
ឆេង​ម៉េង​​សែន​​ប៉ុន្មាន​មុខ​​ ធ្វើ​ឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន?​
ការ​សែន​ព្រេន​ពីរ​កន្លែង​ ដែល​ទី​មួយ​គេ​​សែន​នៅ​ផ្ទះ​ និង​ទីពីរ សែន​នៅ​ផ្នូរ​ដូនតា​នោះ ក៏​មាន​រៀប​ចំ​សំណែន​ខុសគ្នា​ផង​ដែរ។ ដូច្នេះ​តើ​មាន​សំណែន​អ្វីខ្លះ​ដែល​គេ​​ជឿ​ថា​ធ្វើឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន​?​
ចំពោះ​ការ​សែន​នៅផ្ទះ តាម​ទំនៀមទម្លាប់​និង​ប្រពៃណី​ចិន​ ដែល​គេ​តែង​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន​នោះ​ គឺ​ត្រូវ​​សែន​ចំនួន​៣​មុខ​ដែល​រួមមាន៖​​ បាយ​​ទឹក​ នំចំណី​ត្រី សាច់(មាន់ ទា ជ្រូក​)​និង​ផ្លែ​ឈើ​ជា​ដើម។​ រីឯ​ការ​សែន​នៅ​ផ្នូរ​ដូនតា​ ម៉ា​កុង​ឬ​អ្នក​មានគុណ​ដែល​បាន​ស្លាប់​ទៅ​នោះ​​​ ​សំណែន​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ គ្រាន់តែ​លើស​ពីរ​មុខ​ប៉ុណ្ណោះ ពោល​​គឺ​គេ​ត្រូវ​សែន​ចំនួន​៥​មុខ​។
ឆេង​ម៉េង​​សែន​​ប៉ុន្មាន​មុខ​​ ធ្វើ​ឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន?​
ឆេង​ម៉េង​​សែន​​ប៉ុន្មាន​មុខ​​ ធ្វើ​ឲ្យ​កូន​ចៅ​រកស៊ី​មាន​បាន?​