សកម្មជន CNRP ជាង​៤០​នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ខណៈ​ក្រុមនិស្សិត​គ្រោង​តវ៉ា​

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០ នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅផ្ទះ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទូល​គោក ដើម្បី​ការពារ​ឯកឧត្តម កឹម សុខា ក្រោយពី​មានការ​ព្រមាន​ការតវ៉ា​ពី​សំណាក់​ក្រុមនិស្សិត​។​

​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​មក​ផ្ទះ​ឯកឧត្តម កឹម សុខា នេះ គឺ​គ្រាន់​តែមាន​គោលបំណង​ជួយ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ខ្លួន បើសិន​ជាមាន​ការតវ៉ា ដើម្បី​បញ្ចៀស​បញ្ហា​អាក្រក់​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​ការប្រមូល​ផ្ដុំគ្នា​របស់​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅផ្ទះ​ឯកឧត្តម កឹម សុខា នៅ​រសៀល​នេះ​ធ្វើឡើង ស្រប​ពេលដែល​ក្រុមនិស្សិត​បាននាំគ្នា​ដើរ​ដាក់​ញត្តិ​ពីមុខ​រដ្ឋសភា ទៅ​ដា​ក់ញា​ត្តិ​នៅ UN  និង​បន្តទៅ​ទីស្នាក់ការ​CNRP និង​គ្រោង​បន្តទៅ​ផ្ទះ​លោក កឹម សុខា  ដើម្បី​ស្នើ​ឲ្យ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចេញ​បកស្រាយ រឿង​ខ្សែអាត់​សម្លេង​សាសង​ស្នេហា ដែល​ពួកគេ​ចាត់ទុកថា ជា​គំរូ​អាក្រក់​ដល់​យុវជន​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​ច្បាប់ វប្ប​ធ​ម៍​ប្រពៃណី​សង្គម​។​
សកម្មជន CNRP ជាង​៤០​នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ខណៈ​ក្រុមនិស្សិត​គ្រោង​តវ៉ា​

​ជុំវិញ​ព័ត៌មាន​ទាក់ទង​នឹង​ការតវ៉ា​នៅមុខ​ផ្ទះ​ឯកឧត្តម កឹម សុខា នេះ​អ្នកសារព័ត៌មាន​ថ្មីៗ នឹង​រាយការណ៍​លម្អិត​បន្ថែម​ទៀត​៕
សកម្មជន CNRP ជាង​៤០​នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ខណៈ​ក្រុមនិស្សិត​គ្រោង​តវ៉ា​
សកម្មជន CNRP ជាង​៤០​នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ខណៈ​ក្រុមនិស្សិត​គ្រោង​តវ៉ា​
បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​