សម្តេច ហ៊ុន សែន ព្រម​ជួបអ្នក​កាសែតមួយ​ឆ្នាំម្តង ហើយ​សង្ឃឹម​ថាគ្មាន​អ្នករិះគន់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើររបស់​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ ដែល​ចង់​ឲ្យមាន។

សម្តេច​ហ៊ុន សែន បាន​អះអាងថា កន្លង​មក មាន​តែ​សម្តេចទេ​ដែល​ជួប​អ្នក​សារព័ត៌មាន​ច្រើន​ជាងគេ។ សម្តេច​បាន​លើក​ឡើងថា ការរៀបចំផ្សេង​ៗអាច​​ជា​បន្ទុក​របស់​លោក ខៀវ កាញារីទ្ធ​ ផ្ទាល់​ដែល​ជាអ្នក​ពូកែរៀបចំ។ ជំនួប​អាច​ធ្វើ​ឡើងនៅភោជនីយដ្ឋាន ដោយអនុញ្ញាតឲ្យអ្នកកាសែត​ជជែក​ផង និង​បរិភោគ​អាហារផង​ជាមួយនាយករដ្ឋមន្ត្រី។

ជាមួយ​គ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន រំពឹងថា នឹងមិនមាន​អ្នក​រិះគន់​ដែល​ថា ជំនួបនេះ ជាជំនួប​ដើម្បី ទិញទឹក​ចិត្ត​អ្នក​សារព័ត៌មាននោះឡើយ៕


បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​