CNRP រៀបចំ​ប្តឹង​ក្រុមនិស្សិត ស្រី ចំរើន ដែល​យក​ទង់ អាវ និង​មួក​បក្ស​ធ្វើ​សកម្មភាព​តវ៉ា​

ប្រភព​រូបថត៖ ហ្វេសប៊ុក Srey Chamroeun​គណបក្ស​សង្គ្រោះ​ជាតិ(CNRP) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ក្រុមនិស្សិត ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក​ដែលមាន​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គណបក្ស​។​

CNRP បាន​លើកឡើងថានេះ ​ជា​អំពើ​ក្លែងបន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជាការ​រំលោភច្បាប់​ស្តីពី​កម្ម​សិទ្ធិបញ្ញា និង​ក្រមព្រហ្មទណ្ឌ​។​

​បក្សប្រឆាំង​បានស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​ជាបន្ទាន់​នូវ​របស់របរ​ទាំងនោះ ហើយ​ខ្លួន​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​៕​ បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​