សាហាវ​មែន​! បង្អត់​ខ្លា​នៅ​សួនសត្វ​ឲ្យ​ងាប់ ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា​

សមត្ថកិច្ច​ប្រទេស​ចិន បាន​រកឃើញ​កន្លែង​ចិញ្ចឹម​ខ្លា​មួយចំនួន ជ្រក​ក្រោមរូបភាព​សួនសត្វ​ព្រៃ នៅ​ក្វាង​ស៊ី បាន​ចេតនា​បង្អត់​ចំណី​ឲ្យ​ខ្លា​ងាប់ ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា ។​

​​តាម Sina មូលហេតុ​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​កើតមាន​ស្ថានភាព​ជួញដូរ​ខ្លា​កើន​យ៉ាង​លឿន​នោះ ព្រោះតែ​ចំណូល​ពី​ការចូល​ទស្សនា​តាម​បណ្តា​សួនសត្វ​ធ្លាក់ចុះ​ខ្លាំង ។ ពួក​ម្ចាស់​សួន​ទាំងនោះ ពុំ​អាច​ពឹង​ផ្អែកលើ​ប្រភព​ចំណូល​ពី​ភ្ញៀវ​ដែល​មក​ទស្សនា​បាន​ទៀត ។ បុគ្គលិក​ម្នាក់​នៅ​សួនសត្វ​ហ្គី​លីន ខេត្ត​ក្វាង​ស៊ី ពោលថាៈ “​មាន​សត្វ​ក្លា​ច្រើនណាស់​! ពុំមាន​អ្វី​សំរាប់​ធានាថា​ពួកវា​បាន​ស៊ី​ចំណី​គ្រប់គ្រាន់​ទេ​!” ។​

​នៅ​ឆ្នាំ ២០១០ មាន​ខ្លា​ចំនួន ១១ ក្បាល បាន​ងាប់​ដោយ​អត់ឃ្លាន នៅ​សួនសត្វ​មួយ​នៅ​សេន​យ៉ាង ខេត្ត លាវ និ​ញ ព្រោះតែ​ម្ចាស់​សួន​នោះ ក្ស័យធន ។ អ្នកគ្រប់គ្រង​ប្រាប់ថាៈ សួនសត្វ​កំពុងស្ថិត​ក្នុង​សភាព​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​យើងខ្ញុំ​ពុំ​អាច​ផ្តល់​អាហារ​ឲ្យ​ខ្លា​បាន​គ្រប់គ្រាន់ ២ ឆ្នាំ មកហើយ ។​

សាហាវ​មែន​! បង្អត់​ខ្លា​នៅ​សួនសត្វ​ឲ្យ​ងាប់ ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា​សួនសត្វ​ចិន​ជាច្រើន ពុំ​អាច​ផ្គត់ផ្គង់​អាហារ​ឲ្យ​ខ្លា ?

​តាម Guardian វិញ​នោះ នៅ​ប្រទេស​ចិន មាន​ខ្លា​ប្រមាណ​ពី ៥០០០ ក្បាល ទៅ ៦០០០ ក្បាល កំពុង​ត្រូវបាន​ចិញ្ចឹម​ក្នុង​ទ្រុង​នៃ​កសិដ្ឋាន​សួនសត្វ​ប្រមាណ ២០០ ពាសពេញ​ប្រទេស​ចិន ។ ស្បែក ឆ្អឹង ឆ្មេ​ញ ព្រមទាំង​ផ្នែក​ជាច្រើន​ដទៃទៀត អាច​លក់បាន​ប្រមាណ​១​ម៉ឺន​ដុល្លារ ជាហេតុ​នាំ​ឲ្យ​សួនសត្វ​មួយចំនួន​ដែល​កំពុង​ប្រទះ​ការលំបាក បាន​បង្វែរ​ទិសដៅ​ធ្វើ​ជំនួញ​សត្វ​ខ្លា​វិញ ។​

​ទន្ទឹម​នោះ ពលរដ្ឋ​ចិន​ភាគច្រើន​ជឿថា ស្រា​ឆ្អឹង​ខ្លា​ផ្តល់​ផល​ល្អ ដល់​សុខភាព ។ រីឯ​អ្នក​អភិរក្ស​សត្វ​ខ្លា​វិញ កំពុង​សម្លឹង​ឃើញ​នូវ​អនាគត​ដ៏​ស្រពិចស្រពិល និង​ខ្មៅ​ងងឹត សំរាប់​សត្វព្រៃ​មួយ​នេះ ៕ ដោយ​៖ សូលី​សា​


សាហាវ​មែន​! បង្អត់​ខ្លា​នៅ​សួនសត្វ​ឲ្យ​ងាប់ ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា​​គេ​ជឿថា ស្រា​ឆ្អឹង​ខ្លា​ពិតជា​ប៉ូវ​ណាស់​

ប្រភពៈ CEN