នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​

នៅពេល​ដែល​នំប៉័ង​ពណ៌​ស្វាយ​ចាប់កំណើត​នោះ វា​នឹង​នាំឲ្យ​មាន​បន្លាស់ប្តូរ​នៃតា​រាងរៀប​លំដាប់ថ្នាក់​ស្បៀងអាហារ​ពិភពលោក​ថ្មី ។​

​នំប៉័ង​ពណ៌​ស ត្រូវបាន​ចាត់ទុក​ថា​ជា​ស្បៀង​សកល ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ប៉ុន្តែ តាម​ការវាយតម្លៃ​របស់​អ្នកជំនាញការ នោះ​នំប៉័ង​ស​ក្រោយពេល​បរិភោគ វា​នឹង​ត្រូវ​បាន​រំលាយ​យ៉ាង​លឿន បង្កើន​បរិមាណ​ស​ក្នុង​ឈាម ងាយ​ធ្វើឲ្យ​ធាត់ ។ ដោយសារ​ប្រការ​នេះ​ឯង ទើប​សាស្ត្រាចារ្យ Zhou Weibiao – អ្នកវិទ្យាសាស្ត្រ​ខាង​អាហារូបត្ថម្ភ នៃ​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​នំប៉័ង​ពណ៌​ស្វាយ បំណង​លុបបំបាត់​កក្តា​អសកម្ម​ខាង​លើ​របស់​នំ​ប៉័ង​ស ។​

​លោក Zhou បាន​ផ្លាស់ប្តូរ​រូបមន្ត​របស់​នំប៉័ង តែ​នៅ​បន្ត​រក្សា​បាន​ភាព​ទន់ល្មើយ និង​ក្លិន​នៃ​នំប៉័ង ។ វា​ត្រូវ​បាន​ផលិត​ពី​អង្ករ​ខ្មៅ (​ដំណើប​ខ្មៅ​) ដែល​មាន​ផ្ទុក nthocyanins -​ជា​សារធាតុ​មួយ​ក្នុង​ក្រុម flavonoid មាន​ពណ៌​ក្រហមឆ្អៅ មាន​សមត្ថភាព​ប្រឆាំង​អុកស៊ីហ្សែន​កម្ម​ខ្ពស់ ដោយ​វា​កាត់បន្ថយ​ការកកើត​នៃ​បណ្តា​រ៉ាឌីកាល់​សេរី បង្កើន​អនុភាព​ការពារ​រាងកាយ ធ្វើឲ្យ “​ជញ្ជាំង​” សរសៃឈាម “​ស្វិត​”, ប្រឆាំង​ការ​រលាក កាត់បន្ថយ​ការរីកលូតលាស់ នៃ​បណ្តា​កោសិកា​មហារីក ព្រមទាំង​ប្រឆាំង​តប​នឹង​វិទ្យុ​សកម្ម ។​

Zhou ឲ្យដឹងថា នៅ​សីតុណ្ហភាព ២០០ អង្សារ​សេ នោះ​បណ្តា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីហ្សែន​កម្ម nthocyanin ក្នុង​នំប៉័ង​នៅ​រក្សាបាន ៨០% ហើយ​ពេល​វា​ប្រតិកម្ម​ជា​មួយ​ម្សៅ នឹង​ជួយ​បន្ថយល្បឿន​រំលាយ​អាហារ​ដល់​ទៅ ២០% ។ សារធាតុ​នេះ​ក៏​ធ្វើឲ្យ​នំប៉័ង​មានពណ៌​ស្វាយ​ធម្មជាតិ តែ​ពុំ​ធ្វើឲ្យ​បាត់​ក្លិនឱ​ជារស​របស់​នំប៉័ង​សទេ ។ វា​នៅ​បាន​ជួយ​បង្ការ​ជំងឺ​ផ្សេងៗ​ជាអាទិ៍ៈ បេះដូង មហារីក ។​

​បច្ចុប្បន្ន នំប៉័ង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ពិសោធន៍ តែ​មាន​ក្រុមហ៊ុន​ជាច្រើន កំពុង​ប្រជែង​គ្នា​ផលិត​បញ្ចេញ​លក់​នៅលើ​ពិភពលោក​ទាំងមូល ៕ ដោយ​៖ កណិកា​រ​

នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​​ចម្លែក​តែ​ប្រសើរ​សំរាប់​សុខភាព​

ប្រភពៈ CEN