រឿង​ភាគ​ថ្មី​របស់​ចាំងគីម​មាន​តម្លៃ​ខ្ពស់​ជាង “Descendants of the Sun”ទៅ​ទៀត

ភាគី​ចិន​ហ៊ាន​បោះ​ទុន​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​រឿង​ភាគ​ថ្មី​របស់ នាង​ចាំង​គីម​ក្នុង​តម្លៃ​ខ្ពស់​ជាង​ “Descendants of the Sun” របស់ Song Joong Ki និង Song Hye Kyo ដែល​កំពុង​ល្បី​កក្រើក​នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត។

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា “Saimdang, Herstory” រឿង​ភាគ​ថ្មី​របស់​កំពូល​តារា​សម្ដែង Lee Young Ae និង Song Seung Hun ត្រូវ​បាន​ប៉ុស្តិ៍ SBS លក់​សិទ្ធិ​ចាក់​ផ្សាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ ២៧​ម៉ឺន​​ដុល្លារ​ក្នុង​១​ភាគ។ ភាគី​ចិន​ជឿជាក់​ថា​គម្រោង​លើក​នេះ​នឹង​ទទួល​បាន​ជោគជ័យ​មិន​ចាញ់​រឿង “ជីវិត​នាង​ចាំង​គីម​” កាល​ពី​ឆ្នាំ​​២០០៤​នោះ​ឡើយ។

 

រឿង​ភាគ​ថ្មី​របស់​ចាំងគីម​មាន​តម្លៃ​ខ្ពស់​ជាង “Descendants of the Sun”ទៅ​ទៀត

 

ក្នុង​តម្លៃ​​ខ្ពស់​កប់​ពពក​បែប​នេះ រឿង​ភាគ​​ដំបូង​សម្រាប់​ការ​ត្រលប់​មក​កាន់​វិស័យ​ភាពយន្ត​របស់ Lee Young Ae បាន​វ៉ា​មុខ​កំពូល​រឿង​ភាគ​ដែល​កំពុង​ល្បី​ឈ្មោះ​ពេល​បច្ចុប្បន្ន “Descendants of the Sun”។ រឿង​ភាគ​និយាយ​ពី​ជីវិត​កង​ទ័ព​និង​វេជ្ជបណ្ឌិត​នៅ​សមរភូមិ​បាន​លក់​សិទ្ធិ​ឲ្យ iQiyi ក្នុង​តម្លៃ ២៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ភាគ។

 

រឿង​ភាគ​ថ្មី​របស់​ចាំងគីម​មាន​តម្លៃ​ខ្ពស់​ជាង “Descendants of the Sun”ទៅ​ទៀត

 

“ប៉ុស្តិ៍​ទូរទស្សន៍​ចិន​មាន​ទំនុក​ចិត្ត​ថា ការ​ត្រលប់​មក​វិញ​របស់​ក្រោយ​បាត់​មុខ​ជាង​​១​ទសវត្ស​របស់ Lee Young Ae នឹង​ធ្វើ​ឲ្យ​វិស័យ​ទូរទស្សន៍​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៦។ ពួក​គេ​សុខ​ចិត្ត​ចំណាយ​លុយ​ច្រើន​ដើម្បី​អាច​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​រឿង​នេះ”។ Sina ឲ្យ​ដឹង។ “Saimdang, Herstory” បាន​ចាប់​ផ្ដើម​ថត​នៅ​ខែ​មិថុនា​ឆ្នាំ ២០១៥ ហើយ​ថត​ចប់​ទាំង​ស្រុង​ទើប​ចាក់​ផ្សាយ​ដូច “Descendants of the Sun” ដែរ៕

 

ចុចអាន៖“Descendants of the Sun” ត្រៀម​ចេញ​បញ្ចាំង​នៅ​២៧​ប្រទេស​ទៀត​រួម​ទាំង​កម្ពុជា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing