អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​សម្រស់​មិន​​ផ្លាស់​ប្ដូរ​ក្នុង​១​ទសវត្ស​របស់ Seohyun ក្រុម Girls’ Generation

នៅ​កណ្ដាល​ហ្វូង​សិល្ប​ការិនី​ជា​ច្រើន​ដែល​បាន​ពឹង​ពាក់​ដល់​ការ​វះកាត់​កែ​សម្ផស្ស​ដើម្បី​មើល​ទៅ​ឲ្យ​ស្អាត​ជាង​មុន​នោះ សម្រស់​ធម្មជាតិ​របស់ Seohyun ត្រូវ​បាន​គេ​កោត​សរសើរ។

 

អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​សម្រស់​មិន​​ផ្លាស់​ប្ដូរ​ក្នុង​១​ទសវត្ស​របស់ Seohyun ក្រុម Girls’ Generation

 

ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Dispatch របស់​កូរ៉េ​បាន​ចុះផ្សាយ​រូប​ថត​ប្រៀបធៀប​រូប​សម្បត្តិ​​មុន​ពេល​បង្ហាញ​មុខ​ជា​សាធារណៈ​​និង​បច្ចុប្បន្ន​របស់ Seohyun សមាជិក​ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង​នារី​ល្បី​ឈ្មោះ Girls’ Generation ។ ខុស​ប្លែក​ពី​សិល្បករ​និង​សិល្ប​ការិនី​ភាគ​ច្រើន​របស់​វិស័យ​សិល្បៈ​កូរ៉េ ដែល​មើល​សឹង​មិន​ស្គាល់​មុន​និង​ក្រោយ​ពេល​ចូល​សិល្បៈ​នោះ ទម្រង់​មុខ​របស់​ស្រី​ស្អាត​អាយុ​២៤​ឆ្នាំ​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ ក្រៅ​ពី​សម្បុរ​របស់​នាង​​រៀង​ជ្រះ​ថ្លា​ជាង​មុន​តែ​ប៉ុណ្ណោះ។

 

នៅ​ពេល​ឃើញ​​រូប​សម្រស់​ដែល​ស្អាត​ពី​កំណើត​កម្រ​ប្រទះ​ឃើញ​របស់ Seohyun បែប​នេះ អ្នក​គាំទ្រ​​បាន​លាន់​មាត់​​សរសើរ​នាង​គ្រប់​គ្នា។ មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា ម្ចាស់​បទ “Twinkle” ពិត​ជា​មិន​បាន​ផ្លាស់​ប្ដូរ​ពិត​មែន និង​សរសើរ​ថា​នាង​ពិត​ជា​ស្អាត​ពី​ធម្មជាតិ៕

 

អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​សម្រស់​មិន​​ផ្លាស់​ប្ដូរ​ក្នុង​១​ទសវត្ស​របស់ Seohyun ក្រុម Girls’ Generation

 

អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​សម្រស់​មិន​​ផ្លាស់​ប្ដូរ​ក្នុង​១​ទសវត្ស​របស់ Seohyun ក្រុម Girls’ Generation

 

ចុចអាន៖ប្រជាជន​កូរ៉េ​បោះឆ្នោត​រក​​សមាជិក​ស្អាត​បំផុត​​ក្នុង​ក្រុម​ចម្រៀង​នារី Kpop ឆ្នាំ២០១៦

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
koreaboo