“យើង​អាន” របស់​ម៉ានិត​ចង់​ឲ្យ​យុវវ័យ​ប្ដូរ​ទម្លាប់

“យើង​អាន” ជា​ចំណង​ជើង​ Original Song ​ថ្មី​របស់​ ម៉ានិត​ ដែល​បង្ហាញ​ពី​ឆន្ទៈ​ថ្មី​មួយ​ក្នុង​គោល​បំណង​ចង់​ឲ្យ​យុវវ័យ​កែ​ប្រែ​ទម្លាប់​ចាស់ៗ មួយ​ចំនួន​ហើយ​ងាក​មក​រក​ការ​អាន​សៀវភៅ​វិញ។

 

“យើង​អាន” របស់​ម៉ានិត​ចង់​ឲ្យ​យុវវ័យ​ប្ដូរ​ទម្លាប់

 

 

“មិន​ច្រើន​ទេ​បង​សូម​ត្រឹម​តែ​មួយ​ថ្ងៃ ១​ម៉ោង​ ឬ ៣០នាទី​ប៉ុណ្ណោះ ចង់​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​បណ្ដាញ​សង្គម (Facebook, Instagram, Line…) ហើយ​ងាក​មក​រក​ការ​អាន​វិញ” ម៉ានិត​ ថ្លែង​នា​ថ្ងៃ​សម្ពោធ​សៀវភៅ​របស់​ខ្លួន។ តារា​ចម្រៀង​រូប​នេះ​ បាន​ប្រាប់​ទៀត​ថា ការ​ដែល​ធ្វើ​បទ​នេះ​ឡើង គឺ​ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​បំផុស​ស្មារតី​ដល់​យុវវ័យ​ខ្មែរ​យើង​ទាំង​អស់​ឲ្យ​ចេះ​ស្រលាញ់​សៀវភៅ និង​ការ​សិក្សា ជា​ពិសេស គឺ​ស្រលាញ់​តួ​អក្សរ​ខ្មែរ​របស់​យើង​តែ​ម្ដង៕

តោះ​…!!! ស្ដាប់​បទ​ “យើង​អាន” ពី ម៉ានិត ទាំង​អស់​គ្នា៖

 

អត្ថបទ៖ SAMEDY​