BREAKING NEWS: យន្តហោះអេហ្ស៊ីប មួយគ្រឿង ត្រូវបានគេប្លន់មុននេះបន្តិច សុំជំនួយ ចុះចតបន្ទាន់ (មានវីដេអូ)

អេហ្ស៊ីប៖ យន្តហោះដឹកអ្នកដំណើររបស់អេហ្ស៊ីបមួយគ្រឿង ត្រូវបានរាយការណ៍ ថាកំពុងត្រូវបានគេប្លន់ ជាហេតុធ្វើឲ្យពីឡុត បង្ខំចិត្តស្នើសុំចុះចតជាបន្ទាន់ នៅលើទឹកដីរបស់ប្រទេសស៊ីប (Cyprus)។ នេះបើយោងតាមសារព័ត៌មានដេលីម៉េលអង់គ្លេស ចុះផ្សាយមុននេះបន្តិច។ 

យន្តហោះរបស់អាកាសចរណ៍ EgyptAir ជើងហោះហើរ MS181 មានទិសដៅពីទីក្រុង អាឡិចសាន់ទ្រា ទៅកាន់ទីក្រុងកៃរ៉ូ ប្រទេសអេហ្ស៊ីប បានស្នើសុំប្រទេសស៊ីប ធ្វើការចុះចតបន្ទាន់ នៅអាកាសយានដ្ឋានឡាន់ណាកា ក្រោយមានការរកឃើញថា បុរសម្នាក់មានអាវុធ និងគ្រាប់បែក រួចមក។

ប្រព័ន្ធផ្សព្វផ្សាយ Cypriot របស់រដ្ឋ បានរាយការណ៍ថា យន្តហោះដែលត្រូវបានប្លន់ ដឹកអ្នកដំណើរ ៨២នាក់ និងក្រុមការងារលើយន្តហោះ ៧នាក់ផ្សេងទៀត។

ប្រភពបានបន្តថា គេបានដឹងដំណឹងប្លន់យន្តហោះនេះ ពីកន្លែងគ្រប់គ្រងព័ត៌មានផ្លូវអាកាសរបស់ប្រទេសស៊ីប មុនពេលដំណឹងត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុង ឡាន់ណាកា។
ព័ត៌មានលម្អិតខ្មែរឡូតនឹងចុះផ្សាយជូននៅពេលបន្ទាប់!

(UPDATE)

=> យន្តហោះដែលត្រូវបានគេប្លន់ ប្រភេទ AirBus A320 SU-GCB (ប្រភព៖ AirLive)

=> យន្តហោះ បានចុះចតហើយ និងមានរូបភាពជាក់ស្តែងខាងក្រោម (ប្រភព៖ AirLive)

=> ជនដែលប្លន់យន្តហោះ បានអនុញ្ញាត ឲ្យស្ត្រី និងកុមារ ចុះចេញពីយន្តហោះ (ប្រភព៖ TheGuardian)

=> ការចចារជំហានដំបូង មន្ត្រីប្រទេសស៊ីប ឲ្យដឹងថា អ្នកប្លន់យន្តហោះ ទំនងជាមានគ្នា ២នាក់ (ប្រភព៖ Twitter - Helena Smith)

=> ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានជូនដំណឹងជាសាធារណៈ ថាយន្តហោះរបស់ខ្លួន ពិតជាត្រូវបានគេប្លន់ពិតមែន (ប្រភព៖ Twitter ផ្លូវការ)

=> ចោរប្លន់យន្តហោះ គំរាមបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបំពាក់ជាប់អាវកាក់ របស់ពួកគេ (ប្រភព៖ ChannelNewsAsia)

=> អ្នកដំណើរទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីយន្តហោះ លើកលែងតែ ក្រុមការងារ នៃអាកាសចរណ៍ EgyptAir (ប្រភព៖ CNN)

BREAKING: All passengers except for the crew and four foreigners have been released from a hijacked EGYPTAIR flight landed in Cyprus, Egypt’s Ministry of Civil Aviation tells CNN. Latest updates: http://cnn.it/1RDxqPk

Posted by on Tuesday, March 29, 2016

BREAKING: All passengers except for the crew and four foreigners have been released from a hijacked EGYPTAIR flight landed in Cyprus, Egypt’s Ministry of Civil Aviation tells CNN. Latest updates: http://cnn.it/1RDxqPk

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត