បាត់ពីផ្ទះបួនថ្ងៃ ប្រទះឃើញ​សាកសព​អណ្ដែត​ទឹកបឹង

6 Videos


ខេត្តពោធិ៍សាត់ : ប្រជាពលរដ្ឋ​ទៅ​នេសាទ​ត្រី​ក្នុង​បឹង​រនាម​ឈ្លីក ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​ហើម​ស្អុយ សង្ស័យ​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង​ចូលដេក​ត្រាំ​ទឹក ។​ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១៥ និង ២០ នាទី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ ត្រង់ចំណុច​បឹង​រនាម​ឈ្លីក ស្ថិតក្នុង​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ចាន់ រឿ​ម ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​បឹង​បត់​កណ្ដាល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ប្រភព​បន្តថា តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះឱ្យដឹងថា គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​-១២៥ ពណ៌​ខ្មៅ ១ គ្រឿង​ចេញពីផ្ទះ​តាំងពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ មកម្ល៉េះ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ទទួលបាន​ព​ត៌មាន​ថា​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​បឹង ទើប​មានការ​ផ្អើលឆោឡោ​តែម្ដង ។ ប៉ុន្ដែ​ម៉ូតូ​ជនរងគ្រោះ​ពុំបាន​បាត់​នោះទេ ដោយ​យកទៅ​ផ្ញើរ​នៅផ្ទះ​ម្ដាយមីង​ឈ្មោះ នែ​ន ។

M88


បាត់ពីផ្ទះបួនថ្ងៃ ប្រទះឃើញ​សាកសព​អណ្ដែត​ទឹកបឹង

​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយ​ទទួលបាន​ពត៌មាន សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ស្រាវជ្រាវ​ពត៌មាន​ឃើញថា មុន​ប្រទះឃើញ​សាកសព គេ​ឃើញ​បុរសរងគ្រោះ​ស្រវឹង​ជោគជាំ ហើយ​បាន​ទៅសុំ​ទឹក​អ្នកភូមិ​ផឹក រួច​ដេក​អោប​ពាងទឹក​ទាំង​គ្មាន​ខោអាវ ខណៈនោះ​ក៏មាន​អ្នក​ឱ្យ​ខោអាវ​ស្លៀក​ឡើងវិញ រួច​ក៏​ដើរ​ចេញទៅ​បាត់ ។​

​ក្រោយ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ឃើញថា សាកសព​មិនមាន​ការពាក់ព័ន្ធ​នឹង​ឃាតកម្ម​អ្វី​ទេ ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទៅ ៕

                                                ( ប្រភព : TV5 )