ប្រជាពលរដ្ឋផ្អើល​ភ្លូក​ទឹកភ្លូក​ដី​ ទៅ​ជីក​កកាយរក​រ៉ែ​មាស​ ​

6 Videos


​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​មកហើយ ដែល​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​នាំគ្នា​ទៅ​ជីក​យក​អាចម៍ដី​មក​រែង​យក​រ៉ែ​មាស​ក្នុង​លំនៅឋាន របស់ខ្លួន និង អ្នកខ្លះ​រែង​នៅ​ទីតាំង​ជីក​តែម្តង ទីតាំង​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ជីក​យក​រ៉ែ​មាស​នេះ​គឺ​ស្ថិតនៅក្នុង​ចំណុច​ព្រៃទទឹង ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​បានឱ្យដឹងថា ការ​រែង​ដី​យក​រ៉ែ​មាស គឺជា​មុខរបរ​តាំងពី​សម័យ​ដូនតា​របស់​ពួកគេ​ជា​យូរ​មកហើយ ដែល​ស្ថិតនៅ​តំបន់ភ្នំ​ដែក ស្រុករ​វៀង​នេះ​តែម្តង ។ ដោយសារតែ​មានការ​ផ្អើល​ពី​ប្រជាពលរដ្ឋ​ជាច្រើន នាំគ្នា​ទៅ​ចំណុច​ព្រៃទទឹង ដោយ​ឮ​តៗ​គ្នា​ថា នៅក្រោម​ដី​ចំណុច​នោះ មាន​រ៉ែ​មាស​ច្រើន ទើប​ពួកគាត់​នាំគ្នា​ទៅ​ជីក​យកមក​រែង​នៅផ្ទះ អ្នកខ្លះ​រែង​នៅនឹងកន្លែង​ជីក​រ៉ែ​នោះ​តែម្តង ​ដោយ​ប្រើ​ឧបករណ៍​ម្យ៉ាង​ហៅថា ដួន ។

M88


ប្រជាពលរដ្ឋផ្អើល​ភ្លូក​ទឹកភ្លូក​ដី​ ទៅ​ជីក​កកាយរក​រ៉ែ​មាស​ ​

ពួកគាត់​រែង​យក​រ៉ែ​មាស​ក្នុង​មួយថ្ងៃ អ្នក​​ខ្លះ​បាន ៥ លី​, អ្នកខ្លះ​បាន ៥ ហ៊ុន រហូតដល់​អ្នកមាន​សំណាង ក៏បាន ១ ជី រីឯ​អ្នកខ្លះ អត់​បាន​សោះ ក៏មានដែរ ។​ ​លោក ប្រាក់ ថន ជា​មេឃុំ រមទម បានឱ្យដឹងថា ការភ្ញាក់ផ្អើល​របស់​ប្រជាពលរដ្ឋ រហូត​ឈានដល់​ការលើក​គ្នា​មក​ជីក​យក​ដី​រ៉ែ​ង​មាស​យ៉ាង​គគ្រឹកគគ្រេង​នេះ នៅ​លើដី​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែលមាន​ម្ចាស់​កម្មសិទ្ធិ ចាប់​តាំ​ពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ ២០១៦ មក​ម្លេះ ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ដោយសារតែ​ដំបូង​ឡើយ ម្ចាស់​ដី​បាន​សាកល្បង​ជីក​អាចម៍ដី​របស់ខ្លួន​ដើម្បី​រែង​មើល ក៏​ឃើញ​មាន​មាស​ពិតមែន ទើប​ធ្វើ​ឲ្យ​ព័ត៌មាន​លេចឮ​តៗ​គ្នា​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តែម្តងទៅ ។

ប្រជាពលរដ្ឋផ្អើល​ភ្លូក​ទឹកភ្លូក​ដី​ ទៅ​ជីក​កកាយរក​រ៉ែ​មាស​ ​

លោក​មេឃុំ​ដដែល​បាន​បន្តថា ក្រោយពេល​ទទួលបាន​ព​ត៌មាន​ខាងលើនេះ​ភ្លាម លោក​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការជីក​កកាយ​បន្តទៀត បើទោះបីជា​ដី​នោះ មានការ​កាន់កាប់ ដោយ​បុគ្គល​ណាក៏ដោយ តែ​ដូចជា​ធនធាន​រ៉ែ​នៅក្រោម​ដី ជា​សម្បត្តិ​របស់​ជាតិ និង ត្រូវ​ថែរក្សា​ការពារ​ដោយ​រដ្ឋ មិនមាន​អ្នកណា​មក​ធ្វើ​អ្វី ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ប៉ុន្តែ​ប្រជាជន​នៅ​មូលដ្ឋាន​នេះ នៅតែ​ជីក​កកាយ​ដដែល ៕​សុថា​ត់​