គិតម៉េចលូវ​ ​​​ជិះ​​ម៉ូតូរហូតហោះ​ឡើងជាប់ដើម​ឈើអ៊ីចឹង​?

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​មួយ​ភ្ញាក់ផ្អើល ខណៈ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​បង្ហោះ​ឆ្លង​អូរក៏​ជ្រុល​ឡើង​​លើ​ដើមឈើ​បណ្តាល​ឱ្យមនុស្ស​​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​អូរ​មួយ​កន្លែង ក្នុងភូមិ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​​ម៉ា​ឡា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ឌុ​ប​គ្នា​ក្នុង​គោលបំណង​ជិះ​បង្ហោះ​ឆ្លង​អូរ តែ​លឿន​ពេក បាន​ជ្រុល​ទៅ​បុក​គល់ឈើ​រុល​ឡើងដើមឈើ បណ្តាល​ឱ្យ​អ្នក​បើក​និង​អ្នក​ជិះ​ពីក្រោយ​សន្លប់​ធំ​ទាំង​២​នាក់ ហើយ​បណ្តាល​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ម៉ូតូ​បាក់​កង់​មុខ​ខ្ទេច​ផ្នែក​ខាង​មុខ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ជួប​គ្រោះថ្នាក់ ត្រូវ​អ្នក​ភូមិ​ហៅ​រថយន្ត​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​សង្គ្រោះ ចំណែកឯ​ម៉ូតូ​ដែល​ជាប់​លើ​ដើម​ឈើនោះ​ ត្រូវ​ប៉ូលិស​ចរាចរណ៍ថា ​មិនដឹង​​វាស់វែង​បែប​ណា បើ​ម៉ូតូ​ជាប់​នឹង​ដើមឈើ និង​​គ្រោះ​ថ្នាក់នេះ បង្ក​ឡើង​ដោយ​ខ្លួន​ឯង​ចឹ​ង ។