ម្ចាស់​រវល់​និយាយ​ទូរស័ព្ទ អា​ក្ដាម​ជ្រុ​ក​ទៅ​បុក​របាំង​ចែកផ្លូវ​ផ្ងារពោះ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ក្រឡាប់​រថយន្ដ​មួយ​គ្រឿង​បណ្ដាល​មក​ពី​ម្ចាស់​ជាប់​និយាយ​ទូរស័ព្ទ ។ ហេតុការណ៍​ក្រឡាប់​រថយន្ដ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​លេខ​២១៧ សង្កាត់​អូ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា ក្បែរ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​ដែល​ក្រឡាប់​ផ្ងារជើង​នោះ ជា​រថយន្ដ​ម៉ាក​នី​សាន់​មី​នី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1917 បើកបរ​ដោយ​សិស្ស​ស្រី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ដ​នោះ​កំពុង​ឈ្ងោក​និយាយ​ទូរស័ព្ទ​ស្រប​ពេល​កំពុង​បើកបរ ហើយ​បាន​គេច​នឹង​ម៉ូតូ​ដែល​បើក​ទន្ទឹម​គ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​របាំង​ចែក​ទ្រូងផ្លូវ​តែ​ម្ដង បណ្ដាល​ឱ្យ​រថយន្ដ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​បាន​ទៅ​អន្ដរាគមន៍​យក​ម្ចាស់​រថយន្ដ​ដែល​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរ​ដែល​កំពុង​កកស្ទះ​តាម​បណ្ដោយ​ផ្លូវ​ដែល​កំពុង​កើតហេតុ​ផង​ដែរ ៕