ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់​នៅ​តាម​ហាង​ផឹកស៊ី​ត្រៀម​ឲ្យ​ហើយ​ទៅ !

រាជធានី​ភ្នំពេញ ៖​ កម្លាំង​ចម្រុះ​មាន​មន្ត្រី​តុលាការ​ចូលរួម​ផង​នោះ នឹង​ចុះ​ត្រួតពិនិត្យ​ពេល​យប់​នៅ​តាម​ហាង ភោជនីយដ្ឋាន បៀរហ្គាឌិន និង​កាស៊ីណូ ដើម្បី​ស្រាវជ្រាវ​រក​ជនបរទេស​ស្នាក់​នៅ ។

នេះ​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​២៩ មីនា ២០១៦ ។ លោក​បន្ត​ថា ការ​ចុះ​អនុវត្តន៍​ការងារ​ពេល​យប់​នៅ​តាម​ហាង និង​ភោជនីយដ្ឋាន បៀរហ្គាឌិន​នានា​ក្នុង​បំណង​ដើម្បី​ស្វែងរក​ជនបរទេស​ស្នាក់​នៅ​ថា មាន​លិខិត​ស្នាម ឯកសារ​ត្រឹមត្រូវ​ឬ​យ៉ាងណា​។

បើ​តាម​លោកនាយក​ឧត្តមសេនីយ៍ សុខ ផល គិត​ចាប់ពី​ខែមករា​ដល់​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វ​សន៍​រក​ចំណូល​ពី​ការ​ផាកពិន័យ​ជនបរទេស​បាន​៩០០​លាន​រៀល ៕