មុន​នេះ​បន្តិច ក្បួន​ដង្ហែ​របស់​ក្រុម​យុវជន​ប្រឆាំង​លោក កឹ​ម សុខា បាន​បំបែក​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​២៩ មីនា​នេះ ក្រុម​យុវជន​និង​និស្សិត​ជិត​១០០​នាក់ ដឹកនាំ​ដោយ​លោកស្រី ចំរើន បាន​បំបែក​គ្នា​ហើយ បន្ទាប់​ហែ​ក្បួន​ទៅ​ឈប់​នៅ​មុខ​ភូមិ​គ្រឹះ​លោក កឹ​ម សុខា លេខ​៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ដើម្បី​ដាក់​ញ្ញត្តិ​ទាមទារ​ឲ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ឆ្លើយ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់​នោះ​រួច​មក ។

យ៉ាងណា​ក៍ដោយ​សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ដង្ហែ​ក្បួន​ទៅ​ឈប់​នៅ​មុខ​ភូមិ​គ្រឹះ​លោក កឹ​ម សុខា នា​ពេល​នេះ​ពុំ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ គ្រាន់តែ​មានការ​ស្រែក​ឲ្យ​លោក កឹ​ម សុខា ឆ្លើយ និង ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ ដូរ​ស្រី​ស្នេហ៍​ជាដើម ៕