អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប

អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប



ភ្នំពេញ​ ៖ តារា​សម្ដែង​ទើប​ឡើង​កូដ​គួរសម​ និង​តែង​លេច​មុខ​តាម​ឈុត​ខារ៉ាអូខេ ខ្សែភាពយន្ត មួយ​ចំនួន និង​ជា​តារា​បង្ហាញ​ម៉ូដ​ក្នុង​ក្រុម​Cambodia Super Models កញ្ញា អាង សូ​នី​តា ថ្មីៗ​នេះ មាន​ប្រភព​ទម្លាយ​ថា មាន​អាណិកជន​ខ្មែរ​ក្រៅ​ស្រុក​សម្បូរ​ទ្រព្យ​ស្ដុកស្ដម្ភ​តាម​ស្នេហ៍​នាង​យ៉ាង​ប្រកិត​។​

តារា​សម្ដែង​កញ្ញា អាង សូ​នី​តា​ ត្រូវ​បាន​មហាជន​ដឹង​ថា ​នាង​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជិត​៥​ឆ្នាំ​មក​ហើយ​។ ទន្ទឹមគ្នានេះ ​នាង​ក៏​ក្រសោប​បាន​ឱកាស​ថត​ភាពយន្ត​រឿង​ដុំ និង​រឿង​ភាគ​មួយ​ចំនួន​ព្រមទាំង​ការ​តួ​សម្ដែង​ធម្មតា​ និង​តួឯក​ឲ្យ​បណ្ដា​ផលិតកម្ម​តូច​ធំ​ទាំង​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​ជា​ហូរហែ។
ស្រប​ពេល​កេរ្តិ៍ឈ្មោះ​កំពុង​ចាប់ផ្ដើម​សាយភាយ​ឡើង​គួរសម ​គួបផ្សំ​នឹង​រូប​សម្រស់​ទាក់ទាញ មាន​មន្ត​ស្នេហ៍​ផង​នោះ ​ក៏​មាន​ប្រភព​ពី​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​បាន​ខ្សឹបខ្សៀវ​និយាយ​ថា ​សូ​នី​តា បច្ចុប្បន្ន​កំពុង​ត្រូវបាន​បុរស​ចម្រុះ​ឋានៈ​ចោមរោម​សុំ​ស្នេហ៍​។​ ក្នុង​នោះ​ក៏​មាន​បុរស​អាណិកជន​ខ្មែរ​រស់នៅ​កាណាដា​ម្នាក់​តាម​ស្នេហ៍​នាង​យ៉ាង​ស្អិត​ផង​ដែរ។

ប្រភព​បាន​បន្ត​ថា ​បុរស​អាណិកជន​ខ្មែរ​រូប​នោះ​បាន​ប៉ង​ស្នេហ៍ អាង សូ​នី​តា ចូល​តាម​គន្លង​ប្រពៃណី ​ហើយ​បើ​នាង​យល់ព្រម​នោះ​ នឹង​បាន​រស់នៅ​ក្នុង​ភាព​ស្ដុកស្ដម្ភ មិន​ភ័យ​ព្រួយ​ពី​រឿង​ខ្វះ​ប្រា​ក់​ចាយ​នោះ​ទេ ​ព្រោះ​បុរស​ពោះម៉ាយ​រូប​នោះ​ជា​ថៅកែ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ បើ​តាម​គេ​ឲ្យ​ដឹង​ បុរស​ម្នាក់​នោះ​គឺ​តាម​ស្រឡាញ់​ចង់បាន​កញ្ញា អាង សូ​នី​តា យូរ​ណាស់​មក​ហើយ​។ ប៉ុន្តែ សូ​នី​តា តែងតែ​ព្រងើយកន្តើយ​ និង​ព្យាយាម​គេច​ពី​ការ​លួងលោម​សុំ​ស្នេហ៍​របស់​បុរស​ខាងលើ។

ប្រភព​ដដែល​នេះ​បាន​បន្ថែម​ថា ​មួយ​រយៈ​នេះ​ គេ​ក៏​ឧស្សាហ៍​ឃើញ​កញ្ញា អាង សូ​នី​តា តែង ​សម្ញែង​បង្ហាញ​ពី​ភាព​ហ៊ឺហា​មាន​ភាព​ខុសប្លែក​ជាង​មុន​។​ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ភាព​ហ៊ឺហា​របស់​នាង​ពេល​នេះ​ត្រូវបាន​ប្រភព​មួយ​ណា​ជា​អ្នក​ឧបត្ថម្ភ​ទំនុកបម្រុង ​ឬមួយ​ជា​ការ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​នោះ​ទេ​ខណៈ​ដំណឹង​ស្នេហ៍​ក៏​កាន់​តែ​មាន​ពន្លឺ​លេច​ឡើងជា​បណ្ដើរ​ផង​នោះ។​

តារា​សម្ដែង​ស្រី ​កញ្ញា អាង សូ​នី​តា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦​ កម្ពុ​ជាថ្មី​មិន​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​ពី​នាង​បាន​នៅឡើយ​ទេ ​ព្រោះ​លេខ​ទូរស័ព្ទ​របស់​នាង​ធ្លាប់​ប្រើ​ត្រូវ​បាន​បិទ​។ កម្ពុជា​ថ្មី​ នឹង​ព្យាយាម​ទំនាក់ទំនង​ស្វែងរក​ការ​បកស្រាយ​ពី​កញ្ញា អាង សូ​នី​តា នៅ​ពេល​ក្រោយ​៕ អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប

អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប

អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប
អាង សូ​នី​តា ធ្លាយ​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប