អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ត្រៀម​កម្លាំង​​​ ​ជា​ស្រេច​ក្នុង​ការ​រៀបចំ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ត្រៀម​កម្លាំង​​​ ​ជា​ស្រេច​ក្នុង​ការ​រៀបចំ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ

ភ្នំពេញ ​៖​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​លោក​ឯក ឃុន​ដឿន​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ​សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​ត្រៀម​កម្លាំង​ជាស្រេច​រួច​ហើយ ក្នុង​ការ​រៀបចំ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​កន្លែង​សប្បាយ​ភាព​នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន។

លោក​ឯក ឃុន​ដឿ​ន​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ខាង​លើ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាលា​ខណ្ឌ​ទួលគោក ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ដោយមាន​ការចូលរួម​ជា​អធិបតីភាព​លោក​ម៉ែន សេរី ​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​ចៅ សង្កាត់​ទាំង​១០ ​រួម​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក​ឯក ឃុន​ដឿ​ន ​បាន​មានប្រសាសន៍​ថា ជា​ផែនការ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​ត្រៀម​កម្លាំង​ ដោយ​ចែកចេញជា​វេន​ប្រចាំការ ក្នុង​ការ​រំដោះ​ចរាចរណ៍ ​ចេញ​ និង​ចូល​រាជធានី​ភ្នំពេញ ដោយ​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ឡើយ។ ចំណែក​កិច្ច​ការងារ​ការពារ​​​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក៏​យើង​បាន​ត្រៀម​កម្លាំង​រួចហើយ​ដែរ ក្នុង​នោះ​បញ្ហា​ការ​បង្ការ ការទប់ស្កាត់​ និង​ការ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ​ ក៏​ជា​បញ្ហា​ចម្បង ​ដែល​យើង​យកចិត្តទុកដាក់​ផង​ដែរ។ ក្រៅពី​បញ្ហា​ទាំងនេះ ​សម្រាប់​ការ​បង្កើត​កន្លែង​សប្បាយ​ភាព​វិញ សាលា​ខណ្ឌ​ទួលគោក​បាន​យក​វត្ត​នាគ​វ័ន​ ជា​កន្លែង​លេង​ល្បែង​ប្រជាប្រិយ ដូចជា​បោះ​ឈូង បោះ​អង្គញ់​ បោះ​អង្គញ់ និង​វាយ​ក្អម​ជាដើម។

ក្នុង​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​នោះ​ដែរ ក្រៅពី​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ ​និង​កន្លែង​សប្បាយ​ភាព​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ខាងមុខ​ហើយ​នោះ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក​ ក៏បាន​លើកឡើង​ពី​សេវាកម្ម​បម្រើ​ប្រជាពលរដ្ឋ​នៅ​ច្រក​ចេញ​ចូល​តែមួយ​ផង​ដែរ​ថា ដោយ​លោក​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​២១ ខែ ​មករា​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​នេះ ការិយាល័យ​ច្រកចេញ ​ចូល​តែមួយ​របស់​ខណ្ឌ​បាន​អនុវត្ត​ការងារ​បម្រើ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២១៥៤​សេវា ក្នុង​នោះ​សេវា​នីត្យានុកូលកម្ម​បាន​ចំនួន​១៥៩៣​សេវា អត្រា​នុកូលកម្ម​បាន​ចំនួន​១៧៣៤​សេវា វប្បធម៌​ ១​សេវា សំណង់​២០​សេវា ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​៤១​សេវា សុខាភិបាល​៧​សេវា និង​ការ​ធ្វើ​ស្លាក​លេខ​បាន​ចំនួន​៧២​សេវា​។​
ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ម៉ែន សិរី ក៏បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា ពាក់ព័ន្ធ​នឹង​តំបន់​សំណង់​១២ ក្នុង​ភូមិ​១៣ សង្កាត់​ទឹកល្អក់ ទី​៣ ចំនួន​ជាង​១០០០​ក្បាលដី​នៅ​មិន​ទាន់បាន​ចុះបញ្ជី​ក្បាលដី​ជា​ប្រព័ន្ធ​នៅឡើយ​ទេ ក្រោយពី​ក្រសួងការពារជាតិ​កាត់​មក​ឲ្យ​អាជ្ញាធរ​រាជធានី​ជា​អ្នកគ្រប់គ្រង​វិញ​នោះ។ លើក​បញ្ហា​នេះ​ លោក​បាន​ជំរុញ​ឲ្យ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​នគរូបនីយកម្ម និង​សំណង់​ខណ្ឌ​ទួលគោក ធ្វើការ​វិនិច្ឆ័យ​សម្រេច​អនុវត្តន៍៕