នគរបាល​ចរាចរ​ប​ន្ត​ឃាត់​រថយន្ត​ដឹក​សំពីង​សំពង​និង​លឺ​សំឡេង​ខ្លាំង​ឲ្យ​ដោះដូរ​អប់រំ​ណែនាំ​

នគរបាល​ចរាចរ​ប​ន្ត​ឃាត់​រថយន្ត​ដឹក​សំពីង​សំពង​និង​លឺ​សំឡេង​ខ្លាំង​ឲ្យ​ដោះដូរ​អប់រំ​ណែនាំ​



បន្ទាយមានជ័យ ៖ មិន​ថា​ម៉ូតូ រថយន្ត​តូច​ធំ ដឹក​សំពីង​សំពង និង​មាន​សំឡេង​លឺ​ខ្លាំង ត្រូវ​បាន​នគរបាល​ចរាចរ​ជើងគោក នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​ចាប់​ឲ្យ​ផ្លាស់​ប្តូរ​ស៊ី​ម៉ាំង និង​រុះរើ និង​អប់រំ​បញ្ឈប់​ការ​ដឹក​លើស​ចំណុះ និង​កែច្នៃ​ស៊ី​ម៉ាំង។

លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ផែន​ការណ៍​ណែនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​ឲ្យ​ការិយាល័យ​ជំនាញ ធ្វើ​យ៉ាង​ណា​ឃាត់​ចាប់​ម៉ូតូ និង​រថយន្ត​ដែល​កែច្នៃ​ស៊ី​ម៉ាំង​លឺ​សំឡេង​ខ្លាំង និង​រថយន្ត​ដឹក​សំពីង​សំពង ក្នុង​នោះ​ជា​បន្តបន្ទាប់​លោក​បាន​ឃាត់​ម៉ូតូ និង​រថយន្ត​តូច​ធំ​បានជា​ច្រើន​គ្រឿង នាំ​យក​មក​ការិយាល័យ ឲ្យ​ដោះដូរ​ស៊ី​ម៉ាំង​និង​ធ្វើ​កិច្ចសន្យា ឲ្យ​ត្រឡប់​ទៅវិញ។

ក្រៅពីនោះ ក៏បាន​ឃាត់​រថយន្ត​ធន់​តូច​ប្រភេទ​កាមរី នីសា​ន់ ដែល​ដឹក​លើស​ចំណុះ​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវ​ច្បាប់។

លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ឃាត់​រថយន្ត ឬ​ម៉ូតូ​ដែល​កែច្នៃ​ឲ្យ​សំឡេង​លឺ ព្រោះតែ​វា​រំខាន​ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅ​ពេល​យប់ ដែល​រំខាន​ដំណេក និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។

ម៉ូតូ​ដែល​ភាគច្រើន​កែច្នៃ ជា​ម៉ូតូ​ស៊េរី​ទំនើប​លេខ​អូ​តូ​ធុន​ធំ​ ដែល​ភាគច្រើន​អ្នក​បើក​ជា​យុវវ័យ។ ក្នុង​នោះ​លោក​ក៏បាន អំពាវនាវ​ដល់​យុវវ័យ​សម័យថ្មី​ធ្វើ​យ៉ាងណា​កុំ​បំពាន​ច្បាប់​ចរាចរ បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព និង​បើកបរ​មិន​លើស​ល្បឿន​កំណត់៕

នគរបាល​ចរាចរ​ប​ន្ត​ឃាត់​រថយន្ត​ដឹក​សំពីង​សំពង​និង​លឺ​សំឡេង​ខ្លាំង​ឲ្យ​ដោះដូរ​អប់រំ​ណែនាំ​