ជូន​ប្រពន្ធ​ទៅ​លេង​​ផ្ទះ​ម្ដាយ ​រួច​មក​ដេក​ផ្ទះ​ម្នាក់​ឯង ​ខ្យល់គរ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម

ជូន​ប្រពន្ធ​ទៅ​លេង​​ផ្ទះ​ម្ដាយ ​រួច​មក​ដេក​ផ្ទះ​ម្នាក់​ឯង ​ខ្យល់គរ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម



ពោធិ៍សាត់ ​៖ ​បុរស​ម្នាក់​បាន​ដេក​ស្លាប់​ម្នាក់​ឯង​​យ៉ាង​អាណោចអាធ័ម ​ពេល​ប្រពន្ធ​កូន​មក​ដល់​ផ្ទះ​​ប្រទះ​ឃើញ​សព​ បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​ទើប​ដឹង​ថា ​ជនរងគ្រោះ​បាន​ដេក​ស្លាប់​ ដោយសារ​ខ្យល់គរ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្វាយ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។

មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​មូលដ្ឋាន​ទីនោះ​បាន​ឲ្យ​ដឹង​ថា ​៖ ​ជនរងគ្រោះ​ ដែល​ដេក​ស្លាប់​លើ​ផ្ទះ​ខ្លួន​ឯង​នោះ ​ឈ្មោះ​ប្រា​ង ក្លូត អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ប្រភព​ពី​មន្ត្រី​ដដែល​​​បាន​​​ឲ្យ​ដឹង​បន្ត​ថា កាលពី​ថ្ងៃ​២៨ ខែ​មីនា​ ឆ្នាំ​២០១៦ ​​បុរស​រងគ្រោះ​​​បាន​ដឹក​ប្រពន្ធ​កូន​ទៅ​លេង​ផ្ទះ​ម្ដាយ នៅ​ឯ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​ ដោយ​ប្រពន្ធ​កូន​បាន​ដេក​ជាមួយ​ម្ដាយ​ទីនោះ​មួយ​យប់។ លុះ​នៅ​វេលា​ម៉ោង​៨​​​យប់​​ ​បុរស​រងគ្រោះ​ក៏បាន​សុំ​ប្រពន្ធ​ និង​ម្ដាយ​ទៅ​ដេក​ចាំផ្ទះ​ម្នាក់ឯង​ ក្រែង​បាត់​របស់របរ​ក្នុង​ផ្ទះ​ ស្រាប់តែ​ស្អែក​ឡើង​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦ ​ប្រពន្ធ​ចាំ​ប្ដី មិន​ឃើញ​ទៅ​យក ​ក៏​សម្រេចចិត្ត​​​នាំ​កូន​ទៅផ្ទះ។ ពេល​ទៅ​ដល់​ផ្ទះ​​​​នៅ​វេលា​ម៉ោង​៩​ព្រឹក​​ ក៏​​ឃើញ​ប្ដី​ដេក​ស្លាប់ នៅ​ក្នុង​ផ្ទះ​ក្បែរ​អង្រឹង​ម្នាក់ឯង​យ៉ាង​អាណោចអាធ័ម​ជា​ទី​បំផុត​ ​ទើប​រាយការណ៍​ដល់​សមត្ថកិច្ច​តែម្ដង។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅ​ដល់​ពិនិត្យ​សព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​កិច្ចការ​នេះ​និយាយ​ថា ​៖ សព​ជនរងគ្រោះ​ដេក​ស្លាប់​នេះ ​គឺ​ដោយសារ​តែ​​ ​ខ្យល់គរ​ស្លាក់​ខ្យល់ ពុំ​មាន​នរណា​ដឹង​ធ្វើ​ចលនា​ឲ្យ​ ​ទើប​​ស្លាក់​ខ្យល់​គាំងបេះដូង​ស្លាប់​តែម្ដង។ ក្រោយ​ពិនិត្យ​​​​រួច ​​​​ក៏​ប្រគល់​សព​​​​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕

ជូន​ប្រពន្ធ​ទៅ​លេង​​ផ្ទះ​ម្ដាយ ​រួច​មក​ដេក​ផ្ទះ​ម្នាក់​ឯង ​ខ្យល់គរ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម