រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត

រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត



កំពត ៖ លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ការ​កើន​ឡើង​នៅ​រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​កំពត​នេះ ជា​កត្តា​ពិសេស​មួយ​ដែល​បានរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​បង្ហាញ​ពី​ការ​វិនិយោគ​ក្នុងប្រទេស​ឲ្យ​មានដំណើរ​ការល្អ ហើយ​រោងចក្រ​ស្បែកជើង​ថ្មី​មួយ​នេះ​ អាច​ទទួលបាន​កម្មករ​ធ្វើការ​ចំនួន​ជិត​១​ម៉ឺននាក់ ដែល​ជា​ការ​ជួយ​កាត់បន្ថយ​ដល់​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទូទាំង​ខេត្ត​កំពត។

លោក​ ចាន់ ចេស្តា បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​រោងចក្រ​ស្បែកជើង​ដ៏​ធំ​មួយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​លោក ស៊ុ​ង វ៉ាន់​ហ្វា​ង អគ្គនាយក​ក្រុមហ៊ុន ពូ​ចិន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បាន​ថ្លែងថា ក្រុមហ៊ុន ពូ​ចិន មាន​ដើមកំណើត​មកពី​តៃវ៉ាន់ ហើយ​ផលិតផល​ចម្បង​របស់​ក្រុមហ៊ុន គឺ​ផលិត​ស្បែកជើង​ម៉ាក OEM ដែល​កំពុងមាន​ឈ្មោះ​ល្បី​នៅ​ទូទាំង​ពិភពលោក ដោយសារ​បច្ចុប្បន្ន​ក្រុមហ៊ុន មាន​បុត្រ​សម្ព័ន្ធ​នៅ​ប្រទេស​ចិន ឥណ្ឌូនេស៊ី វៀតណាម ភូមា បង់​ក្លា​ដេ​ស ដែលជា​ស្នាក់​ការផលិត​ធំៗ ហើយ​សម្រាប់​ទីតាំង​ថ្មី​នៅ​ខេត្តកំពត​នេះ ក៏​ជា​ស្នាក់ការ​ដំបូង​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បានផ្តល់​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ឲ្យ​មាន​ការងារ​ធ្វើ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​។​

លោក ស៊ុន វ៉ាន់​ហ្វា​ង បាន​បន្តថា ក្រុមហ៊ុន​នឹង​យកចិត្តទុកដាក់​ចំពោះ​កម្មករ ដោយ​មិន​ឲ្យ​ធ្វើការ​លើស​ពី​៦​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​ឡើយ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​លើសពី​១០​ម៉ោង ក្នុង​មួយថ្ងៃ រាប់ទាំង​ម៉ោង​បន្ថែម។

លោក ចាន់ ចេស្តា អភិបាល​បាន​បញ្ជាក់ថា ក្នុង​ខេត្តកំពត​ក្រៅពី​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍ ក៏​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ពិសេស​ដែរ ក្នុងនោះ​មាន​ទាំង​កត្តា​ភូមិសាស្ត្រ និង​កត្តា​ធនធានធម្មជាតិ​ដែល​អំណោយផល​ល្អ​ជាងគេ​បង្អស់​។​

ក្រោយពី​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​រួចហើយ ក្រុមហ៊ុន​បានផ្តល់​ជា​អំណោយ ខោអាវ និង ថវិកា​ខ្លះៗ ជូន​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ផងដែរ៕

រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្តកំពត