រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត

រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត



សៀមរាប ៖ រថយន្ត​ដឹក​ដី​និង​ខ្សាច់​កំពុង​បំផ្លាញ​ផ្លូវថ្នល់​នានា​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​មន្ទីរ​ពាក់ព័ន្ធ​ និង ​អាជ្ញាធរ​ហាក់​នៅ​ព្រងើយកន្តើយ​មិន​មាន​ចំណាត់​ការ​សោះឡើយ​។

ប្រភព​ពី​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​ដឹក​ដី​យក​មក​លក់​នៅ​ម្តុំ​ភូមិ​ស្ទឹង​ថ្មី ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ហើយ​បាន​ធ្វើ​ឲ្យ​ស្រុត​ផ្លូវ​កៅស៊ូ​ជម្រៅ​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ​ ហើយ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ពលរដ្ឋ​មហាជន​ និង​ សង្គម​ហ្វេ​ស​បុក​រិះគន់​ទៅ​នឹង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ថា មិន​អើពើ​ទៅ​នឹង​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​ដោយ​ម្នាក់ៗ​អង្គុយចាំតែ​កើប​យក​ផល​តែប៉ុណ្ណោះ​។

ប្រភព​ដ​ដែល​បាន​បន្ត​ថា រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់​នៅ​ក្នុង​ខេត្ត​សៀមរាប​បច្ចុប្បន្ន​នេះ​បើក​លឿន​ខ្លាំងណាស់ ​ហើយ​ហ៊ុយ​សំពោង​ពេញ​ផ្លូវ។

ប្រភព​បាន​បន្ថែម​ថា ក្រុមហ៊ុន​កាយ​យក​អាចម៍ដី​លក់​ទាំងនោះ​ មាន​ជិត​១០០​ក្រុមហ៊ុន​ហើយ​ភាគច្រើន​ពួកគេ​បាន​ចូល​ទៅ​កាយ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​សៀមរាប​,​សង្កាត់​ជ្រាវ​,​ស្វាយដង្គំ​,​ឃុំក​ណ្តែ​ក ជាដើម​។​ល។

ទាក់ទិន​ករណី​នេះ​ដែរ​ខាង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី​ដែល​មាន​លេខ​ទូរស័ព្ទ​ជាប់​និង​ឡាន​នោះ​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៩​នេះ​ថា ខាង​ក្រុមហ៊ុន​របស់​លោក​បា​នស​ង់​សំណង​ដល់​រដ្ឋ​ចំនួន​ជាង​២០០​ដុល្លារ​ដែល​ខាង​ជំនាញ​សា​ធា​រណ​ការ​ចុះ​មក​ពិន័យ​ផ្ទាល់​តែម្តង​។

លោក​បន្ត​ថា បន្ទាប់ពី​ផាកពិន័យ​រួច​ខាង​ជំនាញ​សាធារណការ​បាន​អនុញ្ញាត​ឲ្យ​លោក​យក​រថយន្ត​មក​ប្រកប​របរ​វិញ​ដោយ​ធម្មតា។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណីនេះ​ខាង​លោក​បាន​ចុះ​ឃាត់​រថយន្ត​នោះ​ទុក​ឲ្យ​ជំនាញ​រួច​ហើយក៏​ត្រលប់​ទៅ​គោលដៅ​វិញ។

ជុំវិញ​ករណី​នេះ​ដែរ លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​បានទេ​នៅ​រសៀល​ថ្ងៃ​ទី​២៩​។ ចំណែក​លោក​ជួត ​ច័ន្ទដារ៉ា​ អនុប្រធាន​មន្ទីរសាធារណការ​ខេត្តសៀមរាប​ក៏​មិនអាច​ទាក់ទង​បាន​ដែរ ​ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក​តែ​នៅក្រៅ​តំបន់​សេវា។

យ៉ាងនេះ​ក្តី​គេ​មាន​សង្ឃឹមថា​ ករណី​នេះ​នឹង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ដើម្បី​ចុះ​មក​ស្រាវជ្រាវ​ករណី​កាយ​និង​ជីក​ដី​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ និង​ ជាពិសេស​ការ​ដឹកជញ្ជូន​មាន​ភាពមិនប្រក្រតី​នេះ​ដើម្បី​ជៀសវាង​ការរិះគន់​ពី​មហាជន​តទៅទៀត៕

រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត រថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀតរថយន្ត​ដឹក​ដី​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរណ៍ ខ​ណៈ​អាជ្ញាធរ​ជាប់​ត្រកៀត