បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដែល​ស្លាប់​ក្នុង​ទឹកអូរ

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដែល​ស្លាប់​ក្នុង​ទឹកអូរ



បន្ទាយមានជ័យ ៖ បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​ទឹកអូរ​ដោយ​ពុំ​ដឹង​មូលហេតុ។

ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​មង្គល​ប្រហែល​ចម្ងាយ​១០០​ម៉ែត្រ ក្នុង​ភូមិ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ល្ងាច​នៅ​ម៉ោង​ជិត​៤​នោះ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរ​ទៅ​ចំណុច​កើតហេតុ​នោះ​ ស្រាប់តែ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ទឹកអូរ​ក្រោយ​ផ្សារ​មង្គល​ចម្ងាយ១០០​ម៉ែត្រ ​ក្រោយពី​ប្រទះឃើញ​សព​នោះ​ហើយ​ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​។

​បើ​តាម​ឲ្យ​ដឹង​ពី​ស​មត្ថ​កិច្ច​សព​បុរស​នោះ​ឈ្មោះ យឿន ដា​វុ​ធ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ជា​ជន​ព្រះ​នេ​ត​ចរ​។ ហើយ​បើ​តាម​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​គ្រូពេទ្យ​ជំនាញ​និង​ស​មត្ថ​កិច្ច​នោះ​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ប្រហែល​ស្លាប់​ដោយសារ​លង់ទឹក ព្រោះ​តាម​ការ​ត្រួតពិនិត្យ​លើ​ខ្លួន​សព​បុរស​ម្នាក់​នោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ថា ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​នោះ​ឡើយ​។ សព​ត្រូវ​បាន​ស​មត្ថ​កិច្ច​យក​ទៅ​បូជា​នៅ​វត្ត​នៅ​ជិត​ទីនោះ​តាម​ប្រពៃណី​ផង​ដែរ៕

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដែល​ស្លាប់​ក្នុង​ទឹកអូរ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដែល​ស្លាប់​ក្នុង​ទឹកអូរ