សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បញ្ចប់​បញ្ហា​ច្រក​របៀង​

សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បញ្ចប់​បញ្ហា​ច្រក​របៀង​



បន្ទាយមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បញ្ហា​ច្រក​របៀង គឺជា​ច្រក​មិន​ផ្លូវការ ការ​ចេញចូល​គ្មាន​ការគ្រប់គ្រង គឺ​ចេញចូល​លួចលាក់ មនុស្ស គ្រឿងញៀន អាវុធ ដែល​ជា​បញ្ហា​សំខាន់​ស្នើ​ដល់ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី លោក សួន បវរ ពិនិត្យ​រក​វិធី​យ៉ាងណា បញ្ចប់​កុំ​ឲ្យ​មាន​បទល្មើស។

ការ​លើក​ឡើង​ដូច្នេះ គឺ​ក្នុង​ពិធី​ដែល​សម្តេច​បាន​ចូលរួម​ជា​អធិបតី​ប្រកាស​តែងតាំង​លោក សួន បវរ ពី​អភិបាលរង​ខេត្ត​ទៅជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក គោ​ស៊ុំ សារឿ​ត ដែល​ត្រូវ​ផ្លាស​ទៅកាន់​អង្គភាព​ដើម​វិញ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦។

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀត​ថា បញ្ហា​ច្រក​របៀង​ខាង​ព្រំ​ដែល​វៀតណាម ត្រូវ​បាន​បញ្ចប់​ពុំ​មាន​ឡើយ ដោយឡែក​នៅតែ​ខាង​ព្រំដែន​ថៃ​ជាពិសេស​គឺ​ខេត្តបន្ទាយមានជ័យ នៅ​មាន​ច្រក​របៀង​ច្រើន ហើយ​មាន​ពលរដ្ឋ​ចេញ​ចូល​ទៅ​ព្រឹក​វិល​ល្ងាច​ត្រូវ​ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគាត់។ តែ​អ្វី​ដែល​សំខាន់​គឺ​ក្រៅពី​ពលរដ្ឋ​ចេញចូល វា​មាន​អ្វី​ផ្សេងទៀត។

លោក​បន្តថា បញ្ហា​ច្រក​របៀង​នេះ​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន ព្រោះ​អំពើ​ភេរវកម្ម​វា​នៅ​មិន​ឆ្ងាយ​ពី​យើង​ទេ។

ក្រៅពី​បញ្ហា​ច្រក​របៀង នៅ​បញ្ហា​គ្រប់គ្រង​ជនបរទេស គ្រឿងញៀន ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ដល់​មូលដ្ឋាន៕

សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បញ្ចប់​បញ្ហា​ច្រក​របៀង​ សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បញ្ចប់​បញ្ហា​ច្រក​របៀង​ សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បញ្ចប់​បញ្ហា​ច្រក​របៀង​