កប៉ាល់​មួយ​គ្រឿង​ បុក​ផែ​បូម​ប្រេង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ យក​ទាំង​កម្មករ​ម្នាក់​ទៅ​ជាមួយ

កប៉ាល់​មួយ​គ្រឿង​ បុក​ផែ​បូម​ប្រេង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ យក​ទាំង​កម្មករ​ម្នាក់​ទៅ​ជាមួយ



ព្រះសីហនុ ​៖ ​កប៉ាល់​មួយ​គ្រឿង​បាន​បើក​បុក​ផែ​បូម​ប្រេង​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុង​ព្រះសីហនុ​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​សមុទ្រ ដោយ​នាំ​យក​ទាំង​កម្មករ​ម្នាក់​​ទៅ​ជាមួយ​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផែ​បូម​ប្រេង​របស់​ក្រុមហ៊ុន​ឯកជន​មួយ ស្ថិត​ក្នុង​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង ​បាន​បាន​មក​បូម​ប្រេង​ពី​ផែ​នៅ​ចំណុច​ខាង​លើ ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ក៏​ស្រាប់តែ​បើក​ទៅ​បុក​ផែ​នោះ​បណ្ដាល​ឲ្យ​បាក់​ធ្លាក់​ចូល​ក្នុង​សមុទ្រ ហើយ​បាន​បណ្ដាល​ឲ្យ​សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន​ធ្លាក់​ទៅជា​មួយ​ផង​ដែរ។ សន្តិសុខ​រូប​នោះ​មាន​​ឈ្មោះ​សែម វណ្ណៈ ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ​រក​មនុស្ស​ពុំ​ទាន់​ឃើញ​នៅឡើយ៕

កប៉ាល់​មួយ​គ្រឿង​ បុក​ផែ​បូម​ប្រេង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ យក​ទាំង​កម្មករ​ម្នាក់​ទៅ​ជាមួយ