អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​) ​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ ម្ចាស់​បទ​ថ្មី «​ទេវតា​» និង​បទ «​ទឹកភ្នែក​ចុងក្រោយ​» លោក P-Sand បានបង្ហាញ​ពី​ក្ដី​រំពឹង​ចំពោះ​បទ​ថ្មី ដែល​តែង​និពន្ធ​ដោយ​កូន​ខ្មែរ​គ្រប់រូប ថា​នឹង​មានការ​ឲ្យ​តម្លៃ​ខ្ពស់ ក៏ដូចជា​ទទួលបាន​នូវ​ការ​សម្លឹង​មើលឃើញ​នូវ​សក្ដានុពល​បទ​ថ្មី ពី​សំណាក់​ជាតិខ្មែរ និង​បរទេស ប្រសិនបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ជួយ​ធ្វើការ​ផ្សព្វផ្សាយ និង​ឲ្យ​តម្លៃ​ចំពោះ​បទ​ថ្មី​ទាំងនោះ ។​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

M88


​ការនិយាយ​របស់លោក​បែបនេះ គឺ​នៅពេលដែល​ការនិពន្ធ​បទ​ថ្មី​ពី​សំណាក់​កូន​ខ្មែរ កំពុងតែ​ទទួលបាន​នូវ​ការចាប់អារម្មណ៍ តែ​ក៏​លិចអណ្ដែតៗ​ម្ដងម្កាល​ដែរ ។ លោក P-Sand បាន​និយាយថា «​យុវជន​មានការ​ចាប់អារម្មណ៍​ច្រើន​នឹង​ការនិពន្ធ​បទ​ថ្មី ហើយ​ពួកគេ​ក៏​គាំទ្រ​ផងដែរ ។ ខ្ញុំ​ជឿថា បទ​ថ្មី​ទាំងនោះ នឹងមាន​ការគាំទ្រ​ខ្លាំង ប្រសិនបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ងាក​មកចាក់​ផ្សាយ​នូវ​បទ​ចម្រៀង​ទាំងនោះ តាមតែ​អាចធ្វើ​បាន​» ។ លោក​បាន​បន្តថា «​ខ្ញុំ​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក មាន​ទូរទស្សន៍ និង​វិទ្យុ​ជាដើម តែង​ផ្សព្វផ្សាយ​ចម្រៀង​បរទេស​ច្រើន ដូច្នេះ​បើ​អាចទៅរួច យើង ឆ្លៀត​បញ្ចូល​បទ​ថ្មី​របស់​យើង​ដែរ​ទៅ ដែល​មានន័យថា ប្ដូរ​បទ​បរទេស ហើយ​ផ្សាយ​បទ​ដែល​ខ្មែរ និពន្ធ​ថ្មី ដើម្បី​ជាការ​លើក​កម្លាំងចិត្ត និង​បង្ហាញថា​ខ្មែរ​ក៏​និពន្ធ​បទ​ថ្មី​ដោយ​ខ្លួនឯង​បានដែរ​» ។​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

​លោក P-Sand បាន​ឲ្យ​ដឹង​ទៀតថា «​ទៅ​ថ្ងៃមុខ ខ្ញុំ​នឹង​បន្ត​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​បន្តទៀត ហើយ​ក្នុង នោះ ក៏មាន​ការនិពន្ធ​បទ Rock បែប​ខ្មែរ​ផងដែរ ព្រោះ​មិនមែន​ឲ្យ​តែ​បទ Rock ជា​របស់​បរទេស រហូត​ឯណា ឧបករណ៍​ភ្លេង​នោះ​ជា​របស់​សកលលោក​ទាំង​មូល បើ​ខ្មែរ​និពន្ធ​បាន ហើយ​ច្រៀង​ជា ភាសា​ខ្មែរ នោះ​ជា​បទ​ថ្មី​របស់​ខ្មែរ​ហើយ​» ។​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

​លោក P-Sand បាន​បញ្ជាក់ថា បច្ចុប្បន្ន លោក​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​អ្នកនិពន្ធ បទ​ថ្មីៗ​ជាច្រើន ព្រោះ​លោក​ចង់​សហការគ្នា​ដើម្បី​និពន្ធ​បទ​ថ្មី​ឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ ទៅ​ថ្ងៃមុខ​បន្តទៀត​លោក​នឹង​នៅតែ​បន្ត​និពន្ធ​បទ​ថ្មី មិន​ចម្លង​ពី​គេ​នេះ​ថែមទៀត ព្រោះតែ​លោក​ចង់ បញ្ជាក់ថា ខ្មែរ​ក៏​អាច​និពន្ធ​បទ​ថ្មី​បាន​ដោយ​ខ្លួនឯង​ដែរ៕ ខេមរា

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

អ្នកនិពន្ធ P-Sand ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ជួយ​… (​វីដេអូ​)  ​

វីដេអូ៖

១. បទ «ទេវតា»

២. បទ «ទឹកភ្នែកចុងក្រោយ»