អនិច្ចា​ចាប៉ី​ដង​វែង​ពី​មុន​អ្នក​ល្អ​ក្រៃ​ ឥលូវ​ហាក់​គ្មាន​និស្ស័យ​បង្ហាញ​ដល់​អ្នក​ទស្សនា​

សម័យ​បច្ចុប្បន្ន​ឧបករណ៍​ប្រគំតន្ត្រី​បែប​បុរាណ​ចាប៉ី​ដង​វែង​ ហាក់​មិន​សូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​បុណ្យទាន​ផ្សេង​ដូចជា​ បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ បុណ្យ​កឋិនទាន​ ឬ​បុណ្យ​ភូមិ​ជាដើម​ ដោយ​កាល​ពី​ដើម​ឡើយ​ ប្រជាជន​ខ្មែរ​គឺ​និយម​ទស្សនា​សិល្បៈ​តន្ត្រី​បុរាណ​ ដែល​មាន​ដូចជា​ល្ខោន​ អាយ៉ៃ​ និង​ចម្រៀង​ចាប៉ី​ មិន​ថា​តាម​ស្រុក​ភូមិ​ជនបទ​ ឬ​ឯនាយ​ទីក្រុង​នោះ​ឡើយ​។
ដោយ​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​ ពី​ឧបករណ៍​ចាប៉ី​ដង​វែង​ពីសំណាក់​មនុស្ស​ចំនួន​ យើង​ខ្ញុំ​សូម​ណែនាំ​នូវ​ឧបករណ៍​ដ៏​មាន​តម្លៃ​មួយ​នេះ​ សម្រាប់​ទុក​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ ដើម្បី​ស្វែង​យល់​ និង​ចូលរួម​ថែ​រក្សា​មរតក​កេរដំណែល​ដូនតា​ ឲ្យ​បាន​នៅ​ជាដរាប​ត​រៀង​ទៅ​។
ចាប៉ី​ដង​វែង​ជា​ឧបករណ៍​មាន​ខ្សែ​ ២​ ឬ​៤​ ប៉ុន្តែ​វា​មាន​សំនៀង​តែ​២​ទេ​។ វា​សម្រាប់​ប្រគំ​ក្នុង​វង់​ភ្លេង​ការ​បុរាណ​ វង់​ភ្លេង​អារក្ស​ វង់​ភ្លេង​មហោរី​ជាដើម​ និង​ប្រើ​ទោល​សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ​។ វា​ចែក​ចេញ​ជា​ ដង​ ព្រលួត​ ប្រកៀន​ (ធរណី​) ខ្ទង់​ ស្នូក​(ប្រអប់​សំនៀង​) ក្រាញ​ (គីង្គក់​) ខ្សែ​ និង​ក្រចក​។ ក្រាញ​ធ្វើ​អំពី​ឈើ​ធ្នង់​ ហើយ​ខ្សែ​សំនៀង​ធ្វើ​ពី​សរសៃ​សូត្រ​ និង​ខ្សែ​នីឡុង​។
ឧបករណ៍​តន្ត្រី​បុរាណ​មួយ​នេះ​ហាក់​មិន​មាន​ការ​បង្ហាញ​ខ្លួន​ ជួន​សាធារណជន​ ក៏​ដូចជា​ជា​ក្មេង​ជំនាន់​ក្រោយ​បាន​ទស្សនា​ ឬ​យល់​ដឹង​ពី​បែប​ផែន​នៃ​ការ​សម្ដែង​សិល្បៈ​តន្ត្រី​ដ៏​មាន​ប្រជាប្រិយ​នេះ​ឡើយ​ ដោយសារ​ការ​និយម​ស្ដាប់​តន្ត្រី​សម័យ​ និង​ទស្សនា​សិល្បៈ​ភាពយន្ត​ទំនើប​ ដូច្នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ទស្សនា​ការ​ប្រគំតន្ត្រី​ចាប៉ី​ដង​វែង​ ត្រូវ​រង់ចាំ​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ​ធំ​ៗ​ ឬ​ការ​សម្ដែង​សិល្បៈ​ថ្នាក់​ជាតិ​ ទើប​អាច​បាន​ទស្សនា​សិល្បៈ​ក៏​កម្រ​មួយ​នេះ​៕
ប្រភព៖ kqube
  • អនិច្ចា​ចាប៉ី​ដង​វែង​ពី​មុន​អ្នក​ល្អ​ក្រៃ​ ឥលូវ​ហាក់​គ្មាន​និស្ស័យ​បង្ហាញ​ដល់​អ្នក​ទស្សនា​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: