រូបថត​ពពក​ដែល​អ្នក​លេង​​ Facebook ជា​ច្រើន​​ឃើញ​ហើយ​​គិត​ថា​គួរ​ឲ្យ​ខ្លាច​​ វា​គឺ​ជា Shelt Cloud

កាល​ពី​ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​អ្នក​​លេង Facebook ជា​ច្រើន​បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​រូបថត​ពពក​ពណ៌​ខ្មៅ​យ៉ាង​ក្រាស​ ដែល​មាន​រាង​ដូចជា​ជញ្ជាំង​ដ៏​ធំ​មួយ​ ដោយ​ពួកគេ​បាន​បង្ហាញ​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ ហើយ​ទំព័រ​​​ Facebook មួយ​ចំនួន​ក៏​បាន​យក​រូបថត​ទាំង​នោះ​ទៅ​បង្ហោះ​ដោយ​សរសេរ​នូវ​ពាក្យ​ពេជ្រ​​ក្នុង​ន័យ​​បំភ័យ​អ្នក​អាន​ ដោយ​មិន​បាន​ផ្អែក​ទៅ​លើ​ភាព​ពិត​ជាក់​ស្ដែង។

ការ​ពិត​រូបថត​ពពក​ដែល​អ្នក​គ្រប់​គ្នា​ឃើញ​នោះ​វា​គឺ​ជា​បាតុភូត​ធម្មជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Shelt Cloud។ នៅ​ពេល​បាតុភូត​នេះ​កើត​ឡើង អ្នក​នឹង​ឃើញ​ផ្ទាំង​ពពក​ពណ៌​ខ្មៅ​យ៉ាង​ក្រាស់​ដែល​មាន​រាង​ដូចជា​ជញ្ជាំង​យ៉ាង​ធំ និង​វែង​​ ដែល​យើង​មើល​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ស្ថាន​ភាព​បែប​នេះ​គួរ​តែ​ស្វែង​រក​កន្លែង​សុវត្ថិភាព​ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ធ្លាក់ ហើយ​​នាំ​មក​នូវ​ទឹក​ភ្លៀង​​ ផ្គរ​ រន្ទះ ជាមួយ​នឹង​ខ្យល់​កន្ត្រាក់ ផង​ដែរ។

ប៉ុន្តែ​វា​មិន​មែន​រីក​រាល​ដាល​កាន់​តែ​ធំ​ទៅៗ​​ដែល​បង្ក​ឲ្យ​ពិភព​លោក​ព្រួយ​បារម្ភ​នោះ​ដូច​ដែល​ទំព័រ​ Facebook មួយ​ចំនួន​បាន​បង្ហោះ​នោះ​ទេ Shelt Cloud នឹង​រលាយ​ទៅ​វិញ​នៅ​ពេល​ដែល​វា​អស់​ឥទ្ធិពល​ ហើយ​វា​ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​ Thunderstorm​ ដែល​អ្នក​អាច​សំគាល់​តាម​រយៈ​​ពពក​រាង​ដូច​ជា​ផ្សិត​ ដែរ​៕​​​​​​​

ប្រែសម្រួល ៖ ជលស័យ
ឯកសារយោង ៖

  • រូបថត​ពពក​ដែល​អ្នក​លេង​​ Facebook ជា​ច្រើន​​ឃើញ​ហើយ​​គិត​ថា​គួរ​ឲ្យ​ខ្លាច​​ វា​គឺ​ជា Shelt Cloud已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:បច្ចេកវិទ្យា
Tags: