បើសិនជាពោះមានសម្លេងគ្រូកក្រាក វាកំពុងប្រាប់ពីសញ្ញាគ្រោះថ្នាក់នៃសុខភាពហើយ!

តើប្រិយមិត្តធ្លាប់មានអាការពោះមានសម្លេងគ្រូកក្រាក ទាំងដែលខ្លួនមិនហេវ ឬ ទើបតែញាុំអីឆ្អែតឬទេ?

អាការបែបនេះគឺបណ្តាលមកពី រលាកក្រពះ ឬ មានដំបៅនៅក្នុងក្រពះដែលកើតឡើងដោយសារការញាុំអាហារមិនទៀងពេល Stress ឬ គេងសម្រាកមិនបានគ្រប់គ្រាន់។ ដោយភាគច្រើនអាការមានដូចជា

ពោះនឹងចាប់ផ្តើមមានសម្លេងគ្រប់ពេល (ហាក់ដូចជាទឹកអាសីុតកំពុងត្រូវបញ្ចេញមក) ជាពិសេសពេលដែលយើងគេងផ្កាប់នឹងធ្វើឲ្យឮសូរគ្រូកក្រាកដូចឃ្លៀនបាយអញ្ចឹង ទាំងដែលយើងទើបនឹងញាុំហើយ ហើយមិនឃ្លៀនសូម្បីតែបន្តិច។ អាការបែបនេះនឹងកើតឡើងជាញឹកញាប់មុនពេលចូលគេង ពេលខ្លះកើតមានអាការតឹងពោះផងដែរ។

វិធីដោះស្រាយ
1. អ្នកជម្ងឺចាំបាច់ត្រូវព្យាបាលខ្លួន ដោយញាុំថ្នាំជាប់គ្នា 4-8 សប្តាហ៍។
2. ជៀសវាងនូវកត្តាផ្សេងៗដែលបណ្តាលឲ្យអាការកាន់តែធ្ងន់ធ្ងរ ដូចជា ញាុំអាហារហិល ឬ ជូរខ្លាំង ការញាុំតែ កាហ្វេ ឬ ភេសជ្ជៈដែលមានជាតិអាល់កុលជាដើម។
ក្នុងករណីដែលអ្នកជម្ងឺគ្មានប្រតិកម្មតបតទៅនឹងការព្យាបាល គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធអាហារ ព្រោះអ្នកជម្ងឺចាំបាច់ត្រូវការពិនិត្យដោយការឆ្លុះមើលប្រព័ន្ធអាហារ៕

ប្រភព៖whatsupkhmer

 

  • បើសិនជាពោះមានសម្លេងគ្រូកក្រាក វាកំពុងប្រាប់ពីសញ្ញាគ្រោះថ្នាក់នៃសុខភាពហើយ!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: