Ronaldo ចង់ឃើញ កូនបន្តមហិច្ចិតា ខ្លួនក្នុងពិភព បាល់ទាត់

ម៉ាឌ្រីដ ៖ តារាបាល់ទាត់របស់ក្លឹប Real Madrid លោក  Cristiano Ronaldo ចង់ឲ្យកូនប្រុសរបស់គាត់ អាយុ៥ឆ្នាំនោះ ដើរតាមជំហានរបស់គាត់ និងក្លាយជាកីឡាបាល់ទាត់កំពូល ក្នុងពិភពលោក  នេះបើយោងតាម mirror ចុះផ្សាយនៅរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ។

បើទោះបីជា  Cristiano Jnr ទើបតែមានអាយុ៥ឆ្នាំ  ប៉ុន្តែ Ronaldo បាននិយាយថា «គាត់បានសម្រេចចិត្តរួចរាល់ហើយ ដោយចង់ឃើញ កូនដើរតាមរបៀបរបបខ្លួនខ្ញុំ» ។
ម្យ៉ាងទៀតចង់ឃើញកូនប្រុសបន្តមហិច្ចិតា របស់ខ្ញុំ លើអាជីពមួយនេះ ។ នេះបើតាម Ronaldo បានបន្ថែម។

CR7 បានបន្ថែមទៀតថា «នៅផ្ទះខ្ញុំមាន បាល់ចំនួន ៣០ កូនរបស់ខ្ញុំ តែងតែលេងបាល់ និង ស្រឡាញ់ណាស់ ប៉ុន្តែខ្ញុំមិនដែលបង្ខំគាត់ ឲ្យក្លាយជាកីឡាករនោះទេ ព្រោះចំណុចនេះ ជាឧបនិស្ស័យពីធម្មជាតិ ហើយក៏ជាជំរើសរបស់គាត់»៕

Ronaldo ចង់ឃើញ កូនបន្តមហិច្ចិតា ខ្លួនក្នុងពិភព បាល់ទាត់