Gordon Lam មិនចាប់អារម្មណ៍ សម្តែងរឿងឲ្យTVB ម្តងទៀតទេ

ហុងកុង៖ តារាសម្តែងហុងកុងដ៏ល្បីល្បាញ Gordon Lam ថ្មីៗនេះបាននិយាយថាខ្លួន មិនមានចំណាប់អារម្មណ៍ ធ្វើជាតារាសម្តែង នៅទូរទស្សន៍ TVB ម្តងទៀតទេ ក្រោយចាកចេញ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះថា អតីតតារាសម្តែង របស់ទូរទស្សន៍ TVB វ័យ៤៨ឆ្នាំ Gordon Lam ដែលតែងតែ លេចមុខក្នុង ខ្សែភាពយន្តបាញ់បោះ ក្នុងពេលជួបក្រុម អ្នកសារព័ត៌មាន បាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ ធ្វើជាតារាសម្តែងនៅ ទូរទស្សន៍ TVB ម្តងទៀតទេ បើអាចចូលរួមជាមួយ TVB គឺខ្លួនចង់ធ្វើជា អ្នកផលិតរឿងតែម្តង ។

ចំណាយពេល១០ឆ្នាំ ជាតារាសម្តែងរបស់ TVB លោក Gordon ចាប់ផ្តើមសម្តែងតាំងពីឆ្នាំ១៩៨៨ តារាសម្តែងរូបនេះ បានត្រឹមជាតួរង តែប៉ុណ្ណោះ រហូតដល់ឆ្នាំ១៩៩៥ Gordon ចាប់ផ្តើមមានឈ្មោះបោះសម្លេង និងក្លាយជាតារាល្បីប្រចាំទូរទស្សន៍ TVB តែបន្ទាប់ពីនោះ Gordon បានចាកចេញ ដោយចង់ក្លាយជាតារាសម្តែង និងអ្នកផលិតភាពយន្តដោយខ្លួនឯង ។ ពេលត្រូវសួរថា ចង់ត្រឡប់ទៅ TVB វិញទេ? តារារូបនេះបានឆ្លើយថា “ ខ្ញុំអាចបើ TVB បើមានឱកាសធ្វើជាអ្នក ផលិតភាពយន្តនៅទីនោះ” ។

កាលពីឆ្នាំ២០១៣ TVB  បានព្យាយាមហៅតារា ដែលបានលាឈប់ឲ្យត្រឡប់ មកវិញក្នុងនោះរួមមាន Gordon ផងដែរ តែត្រូវតារារូបនេះ បដិសេធ ៕

Gordon Lam មិនចាប់អារម្មណ៍ សម្តែងរឿងឲ្យTVB ម្តងទៀតទេ

Gordon Lam មិនចាប់អារម្មណ៍ សម្តែងរឿងឲ្យTVB ម្តងទៀតទេ

Gordon Lam មិនចាប់អារម្មណ៍ សម្តែងរឿងឲ្យTVB ម្តងទៀតទេ