សម្ពោធ​សមាគមន៍​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ដើម្បី​ឲ្យ​ពាណិជ្ជករ​ប្រទេស​ទាំង​២​រៀនសូត្រ​ពីគ្នា​

​ភ្នំពេញ​៖ សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន (CJBI) ត្រូវបាន​សម្ពោធ នៅ​ថ្ងៃទី​២៩​ខែមីនា​នេះ  ដើម្បី​ផ្តល់​វេទិកា​ជួបជុំ​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​អ្នកវិនិយោគ​ខ្មែរ និង​ជប៉ុន​ដែល​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​។ សមាគមន៍​នេះ មាន​ទីតាំង​ស្ថិតក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ។​

​ពាណិជ្ជករ​ខ្មែរ និង​ជប៉ុន នឹងមាន​ឱកាស​ចែករំលែក​បទពិសោធន៍​ជាមួយគ្នា តាមរយៈ​សមាគមន៍​ពា​ណិ​ជ្ចក​ម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន (CJBI) ។ លោក កឹម អឿន នាយក CJBI មានប្រសាសន៍ថា CJBI បង្កើតឡើង ដើម្បី​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ   បាន​រៀនសូត្រ​ពីបទ​ពិសោធន៍​ធ្វើ​ជំនួញ​ទៅវិញទៅមក និង​ឲ្យ​មានការ​សហការ​ល្អ​ក្នុង​ភាពជា​ដៃគូ​។  លោក​បន្តថា អ្នកជំនួញ​ខ្មែរ ចង់បាន​បទពិសោធន៍​ពី​ពាណិជ្ជករ​ជប៉ុន ព្រោះ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុង​ជោគជ័យ ដែល​អាច​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​ជាច្រើន​រយ​ឆ្នាំ​។ ហើយ​ខាង​ជប៉ុន  ក៏​ចង់ដឹង​ពី​របៀប​ធ្វើ​ការងារ និង​ជំនួញ​របស់​ពលរដ្ឋ​ខ្មែរ​ផងដែរ​។

​ប្រធាន CJBI រូបនេះ បន្ត​លើកឡើង​ពី​ភាព​សុចរិត និង​ការ​ទទួលខុស​ផ្នែក​សង្គម​ក្នុង​អាជីវកម្ម ដែលជា​ចំណុចខ្លាំង និង​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​ជប៉ុន ហើយ​ដែល​លោក កឹម អឿន ចង់ឃើញ​ពាណិជ្ជករ​ខ្មែរ​យក​គំរូ​តាម​។   

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ហើយ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល CJBI រំពឹងថា ការបង្កើត​សមាគមន៍ នេះ​ឡើង​នឹង​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជករ​ជប៉ុន​ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​ប្រមាណ ២៥០ ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​លើ​ផ្នែក​ឧស្សាហកម្ម  ការ​ចែកចាយ​ទំនិញ ទេសចរណ៍  និង​ភោ​ជនី​ដ្ឋា​ន ជាដើម​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​