Manny Pacquiao ប្រកួតជាមួយនឹង Bradley នៅថ្ងៃទី១០ មេសា

អាម៉េរិក៖ អ្នកប្រដាល់ជើងខ្លាំងអាស៊ី កីឡាករ Manny Pacquiao បាននិយាយថា គាត់សប្បាយចិត្ត ខ្លាំងណាស់ ដែលបានវិលត្រឡប់ ឡើងសង្វៀន សារជាថ្មី នៅខែក្រោយនេះ បន្ទាប់ពីចាញ់ Floyd Mayweather  កាលពីឆ្នាំទៅ ។

យោងតាម skysports ចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា កីឡាករអាយុ៣៧ឆ្នាំ ជនជាតិហ្វីលីពីន បានចាកចេញពីសង្វៀន កាលពីថ្ងៃទី២ ខែឧសភា  ប៉ុន្តែនឹងវិលត្រឡប់ មកកាន់សង្វៀន MGM Grand Garden Arena នៅក្រុង ឡាវីហ្គាស នៅថ្ងៃទី៩ ខែមេសា ដែលត្រូវ ម៉ោងនៅកម្ពុជា ថ្ងៃទី១០ ខែមេសា  ជួបប្រកួតគ្នា ជាថ្មី ជាមួយ កីឡាករជើងខ្លាំង Timothy Bradley ។

អ្នកប្រយុទ្ធហ្វីលីពន បាននិយាយថា «សម្រាប់ការប្រកួតនេះ ជាការប្រកួតចុងក្រោយ ដើម្បីបញ្ចប់អាជីពផងដែរ» ៕

Manny Pacquiao ប្រកួតជាមួយនឹង Bradley នៅថ្ងៃទី១០ មេសា

Manny Pacquiao ប្រកួតជាមួយនឹង Bradley នៅថ្ងៃទី១០ មេសា