តើកូនក្មេង ដែលមានអាយុពី ២ទៅ៣ឆ្នាំ អាចធ្វើ ការងារផ្ទះអ្វីខ្លះ?

អ្នកមិនត្រូវព្រោះតែកូននៅតូច ហើយមិនហ៊ានឲ្យគេធ្វើការងារផ្ទះនោះទេ ព្រោះការងារផ្ទះទាំងនោះអាចវឹកហាត់កូនឲ្យក្លាយជាមនុស្សល្អ មានចិត្តអំណត់ ថែមទាំងមានភាពរីកចម្រើនទៅមុខ។ ដូចនេះតើកូនដែលមានអាយុពី២ទៅ៣ឆ្នាំអាចធ្វើការងារផ្ទះអ្វីខ្លះទៅ?

កូនក្មេងដែលមានអាយុចន្លោះពី២ទៅ៣ឆ្នាំគឺនៅតូចនៅឡើយ ដូចនេះអ្នកគួរតែឲ្យកូនធ្វើការងារផ្ទះតូចតាចមួយចំនួនដូចជា ៖ យកក្រដាសកាសែតឲ្យអ្នកអាននៅពេលព្រឹក ហើយក្រោយពេលដែលអ្នកបោកកន្សែងជូតដៃរបស់គេរួច អ្នកអាចយកឲ្យគេអង្គុយបត់បាន។ ក្រៅពីនេះអ្នកក៏អាចឲ្យគេយកក្រណាត់ទៅជូតតុដែលគេអង្គុយលេងក៏បានដែរ ម្យ៉ាងទៀតក្រោយពេលដែលគេលេងរួច អ្នកត្រូវតែបង្រៀនឲ្យគេប្រមូលទុកដោយខ្លួនឯង សូម្បីតែចាន ស្លាបព្រារបស់គេប្រើប្រាស់ផ្ទាល់ក៏អ្នកត្រូវតែឲ្យគេប្រមូលដោយខ្លួនឯងដូចគ្នា។ ជាងនេះទៅទៀត អ្នកត្រូវតែឲ្យគេស្លៀកពាក់ខោអាវ និងផ្ជួរខោអាវទុកដោយខ្លួនឯង ហើយខោអាវប្រលាក់ អ្នកត្រូវតែប្រាប់គេឲ្យយកទៅដាក់ក្នុងកន្ត្រក ដោយមិនត្រូវបោះចោលផ្តេសផ្តាសនោះឡើយ ហើយសម្រាមដែលស្រាលៗ អ្នកអាចឲ្យគេយកទៅចោលដោយខ្លួនឯងបាន។ អ្នកមិនត្រូវគិតថាទង្វើទាំងនេះជាទង្វើដែលធ្វើបាបកូននោះទេ ប៉ុន្តែវាជាទង្វើដែលជួយបង្រៀនឲ្យកូនអ្នកក្លាយជាមនុស្សដែលមិនចេះពឹងផ្អែកលើអ្នកដទៃ ចូលចិត្តធ្វើអ្វីដោយខ្លួនឯង នោះមនុស្សទាំងអស់នឹងគោរពស្រឡាញ់គេគ្រប់គ្នា៕

តើកូនក្មេង ដែលមានអាយុពី ២ទៅ៣ឆ្នាំ អាចធ្វើ ការងារផ្ទះអ្វីខ្លះ?

ប្រភពពី៖http://health.com.kh/

  • តើកូនក្មេង ដែលមានអាយុពី ២ទៅ៣ឆ្នាំ អាចធ្វើ ការងារផ្ទះអ្វីខ្លះ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: