អតីតមិត្តស្រី សាន់ វិសាល បង្ហាញសារចូលរួម រំលែកទុក្ខ លោកនិងកូនស្រីក្នុងថ្ងៃ ខួបកំណើត

ភ្នំពេញៈ អតីតមិត្តស្រីរបស់ពិធីកររូបសង្ហារ លោក សាន់ វិសាល គឺ កញ្ញា ដាវី នៅពេលថ្មីៗនេះ បានរំលេចសារមួយ ចូលរួមរំលែកទុក្ខ ដោយមានដាក់រូប កាន់ទុក្ខ រួមជាមួយរូបរបស់ លោក វិសាល និងកូនស្រីចំថ្ងៃ ខួបកំណើតកូនស្រី របស់លោកគម្រប់១ឆ្នាំ ។

កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅនេះ ពិធីករ ប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស លោក សាន់ វិសាល បានចំណាយទុន រាប់ពាន់ដុល្លារ រៀបចំកម្មវិធី ជប់លៀងខួបកំណើត ឲ្យកូនស្រីបណ្តូលចិត្ត ក្នុងបំណងបើកចំហរ ជាសាធារណៈថា រូបលោកមិនមែន នៅលីវ ខ្លួនមួយ ដូចមុនទៀតទេ ពោលគឺលោក មានភរិយាឥតខាន់ស្លា ដែលទស្សនិកជនស្គាល់ថា ជាតួឯកស្រីក្នុងរឿង «រនាតស្នេហ៍» នាង ម៉ម ស្រីពៅ ដោយទទួលបាន កូនស្រីម្នាក់ ហើយគ្រាន់តែលោកមិនទាន់ បានដឹកដៃគ្នា ចូលរោងការក៏ពិតមែន ប៉ុន្តែលោកបានរួមរស់ ជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ប្រៀបដូចជាប្តី ប្រពន្ធអ៊ីចឹង ។

ខណៈដែលពិធីជប់លៀង ខួបកំណើតកូនស្រី របស់លោក ដែលមានឈ្មោះថា សាន់ ពុទ្ធិប្រាថ្នាគម្រប់១ឆ្នាំ បានបញ្ចប់ ទៅដោយរលូននោះ ស្រាប់តែគេបានឃើញ អតីតសង្សារ បណ្តូលចិត្តលោក បានបង្ហាញសារ បញ្ចើចបញ្ចើរ និងសើចចំអក ដល់អតីតគូស្នេហ៍ និងកូនស្រីថា « ជូនពរខួបកំណើត កូនលោកសាន់ វិសាលផង គម្រប់ខួប១ឆ្នាំ របស់ក្មួយស្រី នោះជាការដូរឆ្នាំក្រោយ ជូនពរអោយឆាប់បាន ទាំងឪពុក ទាំងកូនណា ក្មួយស្រី សាធូក » ។

នៅក្នុងសាររបស់នាងនោះផងដែរ នាងក៏បាននិយាយ វាយប្រហារចំៗ បែបមើលងាយ ទៅលើលោកទៀតថា «ច្រិញរឹកណាស់ ក្ររហាម ហើយជំពាក់លុយគេ រុំកោះម៉ាពូជហើយ នៅធ្វើរឹកដូចអ្នកមានទៀត ធាតុពិត បំនុលជុំទិស មិនស្រួលខួប កំណើតកូន បង់រំលួសផងមិនដឹង »៕