គង់ ច័ន្ទស្រីមុំ ដឹកដៃ ស្វាមីទៅក្រេបទឹកឃ្មុំនៅ ជប៉ុនតាម ការគ្រោងទុក

ភ្នំពេញៈ ក្រោយពីរៀបការ បានប្រមាណកន្លះខែ តារាស្រីសាច់សរប្រៀប ដូចបណ្តូលចេក អ្នកនាង គង់ ច័ន្ទស្រីមុំ បានសម្រេចចិត្តដឹកដៃស្វាមី លោក កឹម សីហា ចេញទៅក្រេបទឹកឃ្មុំ នៅប្រទេសជប៉ុន តាមការគ្រោងទុក ដែលនាងនិងស្វាមី ធ្លាប់បានប្រកាសមុនពេលរៀបការ ។
បន្ទាប់ពីស្វាមីភរិយាថ្មោងថ្មីមួយគូនេះ បានរៀបចំពិធីមង្គលការ ចប់សព្វគ្រប់ គេសង្កេតឃើញ ពួកគេទាំងពីរនាក់ បាននាំគ្នាប្រញាប់ប្រញាល់ រៀបចំការងារ នៅក្នុងប្រទេស ឲ្យចប់សព្វគ្រប់ហើយ ក៏បាននាំគ្នារៀបចំឥវ៉ាន់ដឹកដៃគ្នា ចេញ ទៅក្រេបទឹកឃ្មុំ បង្កើនភាពសិ្នទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា នៅប្រទេសជប៉ុន ដោយនាងបានចេញដំណើរកាលពីយប់មិញនេះ ហើយមុននេះប៉ុន្មានម៉ោង នាងក៏បានបង្ហោះរូបជាច្រើនសន្លឹក ដោយបង្ហាញឲ្យមហាជន បានដឹងថា នាងបានធ្វើដំណើរទៅដល់ ប្រទេសជប៉ុនហើយ ។

បើតាមគម្រោង ក្រោយពីស្វាមីភរិយាមួយគូនេះ ក្រេបទឹកឃ្មុំនៅប្រទេសជប៉ុន ហើយនាងនិងស្វាមីអាចនឹង បន្តដំណើរចេញ ទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិកនៅ Maldives បន្តទៀត ដែលការទៅក្រេបទឹកឃ្មុំនេះ គឺជាកាដូរបស់ អ្នកនាង យ៉ាន លីនដា ។

រយៈពេល៩ឆ្នាំហើយ ដែលតារាស្រីប្រុសមួយគូនេះ បានសាងស្នេហ៍ជាមួយគ្នា រហូតដល់ដឹកដៃគ្នាចូលរោងការ បហើយបន្ទាប់ពីពួកគេ បានរៀបការរួចស្វាមីភរិយាមួយគូនេះ ក៏បានប្រកាសក្តែងៗថា ខ្លួនក៏មានគម្រោង យកកូនភ្លាមៗផងដែរ ៕